Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ឧតុនិយម​អាមេរិក ៖ “​ពន្លិច MC” ក្នុង​សមុទ្រ​ភ្លើង ទឹកជំនន់​… ដោយ​ប្រើ​បច្ចេកវិទ្យា​និមិត្ត​តថភាព (​វីដេអូ​)

spot_img

​ថ្មីៗ​នេះ ក្នុង​កម្មវិធី​ឧតុនិយម​អាមេរិក​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​និមិត្ត​តថភាព​ជាក់ស្តែង (Virtual Reality Technology) ជាហេតុ​នាំឲ្យ​គេហទំព័រ​ព័ត៌មា​ន Weather Channel ទាក់ទាញ​បាន​អ្នកទស្សនា​យ៉ាង​សន្ធឹកសន្ធាប់ ព្រោះ​សូម្បី​តែ MC ដែឡ​កំពុង​បរិយាយ​ស្ថានភាព​ឧតុនិយម ដូច​ជា​ភ្លើង​ឆេះ​ព្រៃ ទឹកជំនន់ ក៏​ហាក់ដូចជា​កំពុង​ស្ថិតក្នុង​ស្ថានភាព​នោះ​ពិតៗ ទោះបីជា​គេ​កំពុងស្ថិត​នៅ​ក្នុង Studio ក៏ដោយ ។​

​កំពុង​បរិយាយ​ពី​ទឹកជំនន់​… ហើយ​នេះ​ជា​បញ្ហា​ភ្លើង​ឆេះ​ព្រៃ ។​

​បច្ចេកវិទ្យា​ប្រើប្រាស់​នៅទីនេះ ពុំ​គ្រាន់តែ​ជា​បច្ចេកវិទ្យា VR (​តថភាព​ស្រមោល​) ឬ AR (​តថភាព​បង្កើន​)​ទេ តែ​ជា Mixed Reality (​ការច្របាច់បញ្ចូល​បច្ចេក​វិទ្យា​ទាំង​២) ។​

​វា​គឺជា​ប្រតិបត្តិការ​របស់ Future Group ក្រុមហ៊ុន​ឯកទេស​ពី VR តែ Weather Channel នៅ​បាន​ប្រើប្រាស់​ប្រព័ន្ធ​បង្កើត​ហ្គេម​មួយ ដើម្បី​សាង​ជា​រូបភាព​ក្រាហ្វិក នៃ​ស្ថានភាព​ជាក់ស្តែង​ខ្លួន​ចង់បាន ។​

​ការប្រព្រឹត្ត​ទៅ​នៅ​ក្នុង Studio ទាំងអស់ ។​

​វា​ពិតជា​វិធី​១ ដែល​ក្រៅពី​បង្ហាញ​នូវ​រឿងរ៉ាវ​កើនឡើង​នោះ នៅ​អាច​បញ្ចូល​កត្តា​អប់រំ​ឲ្យ​បង្កា​រលើ​កម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​ដល់​មនុស្ស​គ្រប់រូប ។​

​ករណី​ភ្លើង​ឆេះ​ព្រៃ​

​ករណី​ទឹកជំនន់​

​ចន្ទ្រា​

spot_img
×