Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម​ប្តូរ​ប្រព័ន្ធ​ដឹកនាំ​ប្រទេស ស្រដៀង​គ្នា​នឹង​ប្រព័ន្ធ​ដឹកនាំ​ប្រទេស​ចិន​

spot_img

ល្ងាចម្សិលមិញ​នេះ​(​ថ្ងៃ​២៣​តុលា​) លោក Nguyễn Phú Trọng អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុ​ម្មុយ​និ​ស្ស​វៀតណាម ត្រូវបានតែងតាំង​ជា​ប្រធាន​រដ្ឋ​វៀតណាម បន្ទាប់ពី​ទទួលបាន​ការបោះឆ្នោត​គាំទ្រ​របស់​រដ្ឋសភា​ប្រទេស​នេះ​។

​មុននេះ ប្រព័ន្ធ​ដឹកនាំ​វៀតណាម​ផ្អែកលើ​បង្គោល​៤ ក្នុងការ​ដឹកនាំ​ប្រទេស​គឺ​៖ អគ្គលេខាធិការ​បក្ស ប្រធាន​រដ្ឋ ប្រធានរដ្ឋសភា និង​នាយករដ្ឋមន្ត្រី ។ អគ្គលេខាធិការ​បក្ស​ក៏​ជា​មេដឹកនាំ​កំពូល​របស់​កងទ័ព ដោយ​កាន់កាប់​តំណែង​ជា​គណៈ​លេខា​យោធា​មជ្ឈិម ។​

​វា​ដូចគ្នា​នឹង​ប្រព័ន្ធ​ដឹកនាំ​នៅ​ប្រទេស​ចិន ដែល​អំណាច​ដឹកនាំ​របស់​បក្ស​និង​រដ្ឋ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​ស្ថិត នៅក្នុង​កណ្ដាប់ដៃ​មនុស្ស​ម្នាក់ ។​

​នេះ​គឺជា​របត់​នយោបាយ​មួយ​ថ្មី បន្ទាប់ពី​ប្រព័ន្ធ​ដឹកនាំ​មុន​ដែលមាន​អាយុ​ជាង​កន្លះ​សតវត្ស​។​

​លោក Nguyễn Phú Trọng បានទទួល​ការគាំទ្រ​ពី​រដ្ឋសភា​ស្ទើរតែ​១០០​ភាគរយ​ដើម្បី​ក្លាយជា​ប្រធាន​នៃ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម​៕​សូ​យ​ន​

spot_img
×