Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាន​រកឃើញ​បំណែក​សាកសព​មួយចំនួន របស់​អ្នកកាសែត Jamal Khashoggi

spot_img

ប្រភពព័ត៌មាន​ចំនួន​២ របស់ Sky News ឱ្យដឹងថា ផ្នែក​មួយចំនួន​នៃ​សាកសព​របស់​អ្នកកាសែត​Jamal Khashoggi ត្រូវបាន​រកឃើញ​។​

​ប្រធានាធិបតី​តួ​ក​គី ចោទប្រកាន់​ជា​ផ្លូវការ​ថា ការស្លាប់​របស់​អ្នកកាសែត​Khashoggi គឺជា​ករណី​សម្លាប់​មនុស្ស​

​តាម​ប្រភពព័ត៌មាន ២​ខាងលើ Jamal Khashoggi បាន​ត្រូវ​កាត់​ជាច្រើន​ចំណែក ផ្ទៃមុខ​របស់លោក​ក៏​ប្រែប្រួល​ខុស​សណ្ឋាន​ដើម​។​
​ប្រភព​មួយ​បង្ហើប​ពី​កន្លែង​រកឃើញ​នៃ​បំណែក​ខ្លះ​នៃ​សាកសព គឺ​ស្ថិតនៅក្នុង​សួនច្បារ​នៃ​កន្លែង​ស្នាក់នៅ​របស់​អគ្គ​កុងស៊ុល Saudi Arabia មាន​ចម្ងាយ​ពី​ស្ថាន​កុងស៊ុល​នេះ​ប្រមាណ​៥០០​ម៉ែត្រ​។​

​ព័ត៌មាន​គួរឱ្យ​តក់ស្លុត​នេះ ត្រូវបាន​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan ថ្លែង​ឡើង​ក្នុង​សុន្ទរកថា​នៅ​ថ្ងៃទី​២៣ តុលា​ម្សិលមិញ​នេះ ហើយ​លោក​បាន​ពណ៌នា​ការស្លាប់​របស់ Khashoggi គឺជា​ករណី​សម្លាប់​មនុស្ស​យ៉ាង​សាហាវព្រៃផ្សៃ ហើយ​ត្រូវ​បានរៀបចំ​ផែនការ​យ៉ាង​ល្អិតល្អន់​។​មេដឹកនាំ​រូបនេះ​បាន​អះអាងថា អ្នកចេញ​បញ្ជា​ឱ្យធ្វើ​ឃាត ចាំបាច់​ត្រូវ​នាំយកមក​កាត់ទោស​៕​លី​សា​

spot_img
×