Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​អ្នក​ជក់ និង​លក់​គ្រឿងញៀន​៣​នាក់ នៅ​ក្រុង​សិរីសោភ័ណ

spot_img

​បន្ទាយមានជ័យ ៖ សមត្ថកិច្ច​អហ​ក្រុង​សិរីសោភ័ណ បាន​ឃាត់ខ្លួន ហើយ​ញ្ជូ​ន​អោយ​អហ​ខេត្ត កសាង​សំណុំរឿង និង​ឃុំខ្លួន​អ្នក​ជក់​និង​លក់​គ្រឿងញៀន​ចំនួន​៣​នាក់ កាលពី​ថ្ងៃទី​៣ ធ្នូ ។​

​លោក​វរសេនីយ៍ យ៉ាន់ សុវណ្ណ មេបញ្ជាការ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បានធ្វើ​ការចុះ​ល្បាត​នៅ​ចំណុច​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់ កំពង់​លួច​ជក់​និង​លក់​គ្រឿងញៀន ។​

​អាវុធហត្ថ​បានធ្វើ​ការឃាត់​និង​ឆែក​ក្នុង​ខ្លួន​បាន​ដកហូត​វត្ថុតាង​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​១​កូន​ថង់​តូច ទូរ​ស្ទ័​ព្ទ​ដៃ​១​គ្រឿង ហើយ​ជនសង្ស័យ​មានឈ្មោះ​វឿន សុផល ហៅ​ហើម​ភេទ​ប្រុស​អាយុ​១៧ ឆ្នាំ​រស់នៅ​ភូមិ​ខាងលើ​។ លុះដល់​វេលា​ម៉ោង​៩​យប់ កំលាំង​អាវុធហត្ថ​បានធ្វើ​ការបន្ត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​បន្ថែមទៀត​១​មានឈ្មោះ​ឡែ​វ​នី​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ដដែល​។ ២- ឈ្មោះ​ផុន សុជាតិ ភេទ​ប្រុស អាយុ​២២​ឆាំ្ន រស់នៅ​ភូមិ​គោ​រដ្នា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ អាវុធហត្ថ​ដកហូត​សំភារៈ​រួមមាន​ម៉ូតូ​២​គ្រឿង​៖ ១-​ម៉ាក​ហុងដា​ទ្រី​ម​ស៊េរី​២០១៦ ស្លាក​លេខ​បន្ទាយមានជ័យ​1N6561​ហុងដា​ទ្រី​ម​ស៊េរី​២០០៨ ។​២-​ម៉ូតូ​ពាក់​ស្លាក​លេខ​បាត់ដំបង​1I4783​ទូរ​សព្ទ័​ដៃ​១​គ្រឿង​ម៉ាក​Huawei ខ្សែក​១​ខ្សែ​លោហធាតុ​ពណ៌​ក្រហម ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​១​ដើម និង​សម្ភារ​សំរាប់​ប្រើប្រាស់​ជក់​គ្រឿងញៀន​មួយចំនួនទៀត​។ កងរាជអាវុធហត្ថ​ខេត្តៗ​បាន​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការ​ឃុំខ្លួន​ជនសង្ស័យ​៕ ដោយ ៖ បន្ទាយ​

spot_img
×