Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​ទាំងអស់​សំដែង​សុ​ឆន្ទៈ និង​ការទទួលខុសត្រូវ​ខ្ពស់ ចំពោះ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​រក្សា​បរិយាកាស​វិនិយោគ និង​ស្ថិរភាព​ភូមិសាស្ត្រ នយោបាយ​

spot_img

​ទីក្រុង​ហ្សឺ​ណែ​វ​, ស្វីស ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​ទាំងអស់​សំដែង​សុ​ឆន្ទៈ និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​សកល ដែល​កំពុង​កើតមានឡើង​នៅពេល​បច្ចុប្បន្ន​នេះ ដើម្បី​រក្សាបាន​នូវ​បរិយាកាស​វិនិយោគ និង​ស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ ក៏ដូចជា បង្កើន​ការទុកចិត្ត ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​ឧស្សាហកម្ម​។​

​គួរបញ្ជាក់​ថា​៖​ការស្នើ​របស់​សម្តេច​តេជោ ហ៊ុន សែន យ៉ាង​ដូច្នេះ​ដោយសារ​តែ​សម្តេច មើលឃើញ​ពិភពលោក​យើង​កំពុង​ជួប​នឹង​សង្គ្រាម​ពាណិជ្ជកម្ម ដ៏​ស្រួចស្រាល និង​អាច​អូសបន្លាយ​រយៈពេល​វែង​ដោយសារ​ការ ប្រកាន់​នូវ​គោលនយោបាយ​គាំពារ​និយម និង​ជំហរ​ឯកតោភាគី​និយម ដោយ​ប្រទេស​ជឿនលឿន​ខ្លះ ដែល​បង្ក​ផលប៉ះពាល់​ដល់​ប្រយោជន៍​ប្រទេស ភាគច្រើន​ដែល​គាំទ្រ​សាកល​ភាវូបនីយកម្ម​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សាកល នៃ​វេទិកា​វិនិយោគ​ពិភពលោក ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​៖ ទស្សនវិស័យ​វិនិយោគ​របស់​កម្ពុជា ក្នុង​យុគសម័យ​សាកលភាវូបនីយកម្ម នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ស្រួចស្រាល​នេះ បាន​ធ្វើឲ្យ​ការចរចាពាណិជ្ជកម្ម ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ត្រូវ​ជាប់គាំង​ដោយសារ​ភាព​មិន​ច្បាស់លាស់ នៃ​គោលនយោបាយ​ពន្ធ​ថ្មីៗ ព្រមទាំង​ការដាក់​គំនាប និង​ទណ្ឌកម្ម​នានា ជា​ហេតុ​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ពាណិជ្ជកម្ម ការវិនិយោគ និង​ការនាំចេញ​ទំនិញ ពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទៅ​ផ្សារ​អន្តរជាតិ ក៏ដូចជា បង្ក​ឧបសគ្គ​ដល់​ការអនុវត្ត​របៀបវារៈ​២០៣០ នៃ​អង្គការ​សហប្រជាជាតិ​ផងដែរ​។​

​ក្នុងនោះ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ឈរ​លើ​មូលដ្ឋាន​នេះ ខ្ញុំ​សូម​ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​ទាំងអស់គ្នា​សំដែង​សុ​ឆន្ទៈ និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​សកល​នេះ ដើម្បី​រក្សាបាន​នូវ​បរិយាកាស​វិនិយោគ និង​ស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ ក៏ដូចជា បង្កើន​ការទុកចិត្ត ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​ឧស្សាហកម្ម​ផងដែរ​»​។​

​ជាមួយគ្នា​នោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ទៀតថា ក្នុងនាម​ជា​សមាជិក​អង្គការសហប្រជាជាតិ​មួយ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ កម្ពុជា​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការរួមចំណែក ជាមួយ​ដៃគូរ​ពាក់ព័ន្ធ ទាំងអស់ ដើម្បី​ការពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី និង​ស្នើ​ភាព ក៏ដូចជា ដើម្បី​រក្សា​សន្ដិភាព​, សន្ដិសុខ និង​ស្ថេរភាព​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​។ ជាមួយគ្នានេះ សម្តេច​សូម​អញ្ជើញ​ប្រមុខ​ដឹកនាំ​ប្រទេស និង​ក្រុមហ៊ុន​នានា​ចូលរួម​ជា​ដៃគូ​វិនិយោគ​ជា​មួយ​យើង ដើម្បី​រួមចំណែក​អភិវឌ្ឍ​កម្ពុជា និង​លើកកម្ពស់​កំណើន​ពិភពលោក​។​

​នា​ឱកាស​នោះ​ដែរ​សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់បន្ថែម​ថា «​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​ធានា​ជូន​វិនិយោគិន​គ្រប់រូប នូវ​បរិស្ថាន​អនុគ្រោះ និង​ការគាំទ្រ​ដល់​ការវិនិយោគ ជាពិសេស​ធានា​រក្សា​នូវ​សន្ដិភាព សន្ដិសុខ និង​ស្ថិរភាព​នយោបាយ ក៏ដូចជា​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច ព្រមទាំង​ក្របខ័ណ្ឌ​ច្បាប់ និង​ស្ថាប័ន ប្រក​ដោយ​ប្រសិទ្ធិភាព​, តម្លាភាព និង​គណនេយ្យភាព​»​។​

​ជាងនះទៅទៀត​សម្តេចបាន​ថ្លែងទៀតថា កម្ពុជា​សូម​គាំទ្រ​ពេញទំហឹង នូវ​គោលនយោបាយ​អន្ដរជាតិ​នានា ដែ​ជ្រោមជ្រែ​ងដល់​ការវិនិយោគ ទាំង​ក្នុង​តំបន់ និង​លើ​សាកលលោក ព្រមទាំង​សូម​អំពាវនាវ​ដល់​ដៃគូ​រ អភិវឌ្ឍន៍​នានា មេត្តា​ផ្ដល់​ជំនួយ​បច្ចេកទេស​ផ្សេងៗ​ដល់​បណ្ដា ប្រទេស​អភិវឌ្ឍន៍​តិចតួច ដើម្បី​ជួយ​គាំទ្រ​ដល់​ការរៀបចំ និង​អនុវត្ត​គោលនយោបាយ​គាំទ្រ​កំណើន ប្រកបដោយ​ប្រសិទ្ធភាព​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×