Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មន្ត្រី​ពន្ធដារ ត្រូវ​ប្តូរ​ឥរិយាបថ មក​ជា​អ្នកបម្រើ​សេវា​ល្អ​ជូន​ពលរដ្ឋ ចៀសវាង​ប្រើ​ល្បិចកល​ទារ​លុយ​ក្រៅច្បាប់​

spot_img

​ខេត្ត​កំពង់ចាម ​៖​ លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​ណែនាំ​ឲ្យ​មន្ត្រី​ពន្ធដារ​ខេត្ត ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបថ​ក្នុង​ភារកិច្ច​របស់​ខ្លួន ពី​ការ​ប្រើ​ល្បិចកល​គ្រប់​រូបភាព យក​លុយ​ក្រៅ​ផ្លូវ​ច្បាប់​ពី​ប្រជាពលរដ្ឋ មក​ជា​អ្នកបម្រើ​សេវា​ល្អ​ជូន​ប្រជាពលរដ្ឋ​វិញ ដើម្បី​ឲ្យ​ពួកគាត់​ចូល​មក​បំពេញ​កាតាព្វកិច្ច​បង់ពន្ធ ដោយ​មាន​ការពេញចិត្ត​។​

​លោក​អភិបាលខេត្ត បាន​លើកឡើង​ក្នុង​ពេល​ប្រជុំ​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​កែតម្រូវ​អចលនទ្រព្យ សំណង់​អាគារ ផ្ទះ ដី សម្រាប់​​​​ជា​មូលដ្ឋាន​គិត​ពន្ធ ប្រថាប់ត្រា ក្នុង​ខេត្ត​កំពង់ចាម នា​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ នៅ​ស្នាក់ការ​ពន្ធដារ​ខេត្ត​កំពង់ចាម។​

​ក្នុង​កិច្ខប្រជុំ​នោះ​លោក គួច ចំរើន បានបញ្ជាក់​ថា ៖​ដោយសារ​កន្លងទៅ​លោក​បាន​ទទួល​ព័ត៌មាន​ច្រើន ទាក់ទង​ទៅនឹង​ភាព​មិន​ប្រក្រតី​របស់​មន្ត្រី​ពន្ធដា​រខេត្ត ដែល​បាន​ប្រព្រឹត្ត​ល្បិចកល​ទាមទារ​លុយ​ក្រៅច្បាប់​ពី​ប្រជាពលរដ្ឋ ដោយ​យក​លេស​ឯកសារ​ខុស​នេះ ខុស​នោះ ពិសេស​ពាក់ព័ន្ធ​ក្នុង​រឿង​បង់ពន្ធ​ប្រថាប់ត្រា ហើយ​ករណី​នេះ​បាន​កើតឡើង​ដដែលៗ ជា​ប្រការ​ធ្វើឲ្យប៉ះពាល់​ដល់​សតិអារម្មណ៍​រប​ស់​ប្រជាពលរដ្ឋ​ក្នុង​ពេល​មក​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​។​

​លោក អភិបាល​បាន​បន្តថា ករណី​ដូច​មាន​ខាងលើ គួរតែ​ឈប់​ឲ្យមាន​ចាប់ពី​ថ្ងៃនេះត​ទៅ ហើយ​ត្រូវ​ងាក​មក​ធ្វើ​ការប្រឡងប្រណាំង ជា​មន្ត្រី​បម្រើ​សេវា​ល្អ​ជូន​ប្រជាពលរដ្ឋ​វិញ ឲ្យស្រប​ទៅនិង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​បង្កើន​ចំណូល​ថវិការដ្ឋ​តាម​ការ​ដែល​ប្រជាពលរដ្ឋ​ចូល​មក​បង់ពន្ធ ដោយ​មាន​ការយល់ដឹង និង​ដោយ​មាន​ទំនុកចិត្ត​នោះ​។​

​ក្នុងឱកាស​នោះ ដែរ​លោក​អភិបាលខេត្ត ក៏​បាន​ដាស់តឿន​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​ត្រូវ​ខិតខំ​ពន្យល់​ប្រជា​ពលរដ្ឋ​ឲ្យបាន​យល់​ដឹង​ច្បាស់ ដើម្បី​ពួកគាត់​ចូលខ្លួន​មក​បំពេញ​កាតព្វកិច្ច​បា​ន​គ្រប់ៗ​គ្នា ប្រកប​ដោយ​ការពេញចិត្ត ជៀសវាង​ពេល​ពួកគាត់​មក​បង់​ពន្ធ​ប្រើ​សម្ដី​មិន​សមរម្យ និង​រុញ​ពួកគាត់​ឲ្យទៅ​នេះ ទៅនោះ ដែល​ជា​ការបន្ថែម​កង្វល់​ដល់​ពួកគាត់ ធ្វើឲ្យ​ពួកគាត់​មិន​សប្បាយចិត្ត និង​អាច​ត្រឡប់ទៅផ្ទះ​វិញ​ដោយសារ​តែ​បង្ក​ភាពស្មុកស្មាញ​ដល់​ពួក​គាត់​ច្រើន​ពេក​។​

លោក​គួច ចំរើន បាន​អះអាង​ទៀតថា​៖ ដូច្នេះ​ឥរិយាបថ​ដែល​ធ្លាប់​កើតឡើង​ពី​មុន មន្ត្រី​ពន្ធដារ​ត្រូវ​ធ្វើ​ការកែប្រែ​ឲ្យក្លាយ​ទៅ​ជា​អ្នកបម្រើ​សេវា ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ និង​ធ្វើការ​ពន្យល់​ដល់​ពួកគាត់​បាន​យល់ដឹង​ច្បាស់លាស់ ដើម្បី​ឲ្យ​ពួកគាត់​ឈានទៅ​គោរព​កាតព្វកិច្ច​ចូល​មក​បង់​ពន្ធ​បាន​គ្រប់ៗ​គ្នា​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×