Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាក្យសម្តី​គួរឱ្យ​រន្ធត់ចិត្ត​របស់​នារី​ជា​គូ​ដណ្ដឹង​របស់​អ្នកកាសែត Jamal Khashoggi

spot_img

​គូ​ដណ្ដឹង​របស់ Jamal Khashoggi អ្នកកាសែត Saudi Arabia ដែល​ស្លាប់​ក្នុង​ស្ថាន​កុងស៊ុល​ប្រចាំ​តួ​ក​គី ទើបបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​Twitter នូវ​ពាក​ពេចន៍​គួរឱ្យ​រន្ធត់ចិត្ត​ចំពោះ​គូ​ដណ្ដឹង​ត្រៀម​រៀបការ​។

Hatice Cengiz សរសេរថា​៖ ពួកគេ​បាន​ប្លន់​យក​វត្តមាន​នៃ​រាងកាយ​បង​ក្នុង​ពិភពលោក​របស់​អូន​។ ប៉ុន្តែ​ស្នាមញញឹម​ដ៏​អស្ចារ្យរ​បស់បង​នឹង​ស្ថិតក្នុង​ដួងចិត្ត​អូន​ជានិច្ច​។ សង្សារ​របស់​អូន​Jamal Khashoggi !

ស្នាមញញឹម​របស់លោក​Khashoggi ថិ​ត​ថេរ​ជា​អមតៈ​

​Hatice Cengiz បាន​បង្ហោះ​ផ្សាយ​វីដេអូ​មួយ​របស់​Jamal Khashoggi ដែល​ដកស្រង់​ពី​កិច្ច​សម្ភាស​ក្នុង​ទូរទស្សន៍​។​ពេលដែល​អ្នកកាសែត​វ័យ​៥៩​ឆ្នាំនេះ​កំពុង​បញ្ចេញមតិ ស្រាប់​តែមាន​ឆ្មា​មួយ​ក្បាល​លោត​ចូល​អង្គុយ​លើ​លោក ធ្វើឱ្យ​លោក​ផ្ទុះសំណើច​យ៉ាង​រីករាយ​។​

​នាង​Hatice Cengiz គឺជា​ពលរដ្ឋ​តួ​ក​គី នាង​បាន​ជួបនឹង​គូ​ដណ្ដឹង​ខ្លួន​ជា​លើកចុងក្រោយ​មុនពេល​ដែល​លោក​បោះជំហាន​ចូល​ស្ថាន​កុងស៊ុល Saudi Arabia នៅ​Istanbul ដើម្បី​យក​លិខិតស្នាម​សម្រាប់​ពួកគេ​រៀប​មង្គលការ​។​ស្ត្រី​មេម៉ាយ​រូបនេះ​បាន​រង់ចាំ​នៅក្រៅ​ស្ថាន​កុងស៊ុល​ជិត​១១​ម៉ោង ប៉ុន្តែ​គូ​ដណ្ដឹង​របស់​នាង​គ្មាន​ពេល​នឹង​បោះជំហាន​ចេញ​វិញ​ទេ​។

​បើតាម CNN លោក​Khashoggi បាន​ផ្តាំ​ថា ក្នុងករណី​មិនឃើញ​លោក​ចេញ​មកវិញ គឺ​ឱ្យ​នាង​ទូរស័ព្ទ​ទៅ​លោក​Turan Kislakci ដែលជា​នាយក​សមាគម​ឃោសនា​Saudi Arabia និង​តូ​ក​គី​។​

​គូ​ដណ្ដឹង​របស់​អ្នកកាសែត​Khashoggi ដែល​ត្រូវធ្វើឃាត​

​ពេលនេះ​បើតាម​ទីភ្នាកងារសារព័ត៌មាន​តួ​ក​គី​នោះ Hatice Cengiz កំពុង​ត្រូវបាន​ប៉ូលិស​ការពារ​២៤​ម៉ោង​លើ​២៤​ម៉ោង​៕សូ​យ​ន

spot_img
×