Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រុសៗម៉ាគគោក ហេតុអ្វីអូនៗមើលរំលង! ស្រី​ស្អាត​១​គូ​ស្រលាញ់គ្នា​ចាក់ទឹកមិនលិច កំពុង​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ជាពិសេស​ប្រុសៗ​ខូចចិត្ត​មិន​ស្ទើរ​ទេ​!

spot_img

​រឿងរ៉ាវ​ស្នេហា​របស់​នារី​វ័យក្មេង​២​នាក់ បាននិងកំពុង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ស្ទើរតែ​ពុំគួរ​ឲ្យ​ជឿ​សោះឡើយ នៅលើ​បណ្តាញ​សង្គម ព្រោះថា ពួកគេ​ទាំងពីរ​សុទ្ធសឹង​ជា​ស្រី​ស្អាត​ដូចគ្នា ហើយក៏​គ្មាន​នរណាម្នាក់​ក្នុងចំណោម​ពួកគេ តុបតែង​ខ្លួន​ដើរតួ​ជា​ប្រុស​ទៀតផង​នោះ ។​

​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា គូស្នេហ៍​ស្រី​ស្រលាញ់​ស្រី​ដូចគ្នា​១​គូ​នេះ ត្រូវ​បានដឹងថា​មានឈ្មោះ My Nguyen និង Thanh Thanh អាយុ ២២ ឆ្នាំ​ដូចគ្នា ។ អ្នក​ទាំងពីរ​សព្វថ្ងៃនេះ កំពុង​រស់នៅក្នុង​ទីក្រុង​សា​ហ្គ​ន ប្រទេស​វៀតណាម ។​

My បាន​និយាយថា «​បន្ទាប់ពី​បាន​ជួបគ្នា​នៅក្នុង​រាត្រី​ថ្ងៃបុណ្យ​ណូអែល នៅក្នុង​សាយ​ហ្គ​ន ហើយ​ប្រហែល​ជាមាន​និស្ស័យ​នឹង​គ្នា ខ្ញុំ​បាន​តាំងចិត្ត​មក​ស្នាក់​នៅក្នុង​ទីក្រុង​នេះ ដើម្បី​អូសទាញ​ការស្រលាញ់​រាប់អាន​ពី Thanh ប៉ុន្តែ ខ្ញុំ​នៅតែ​ពុំ​ហ៊ាន​បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​នាង​ទេ ។ បើទោះជា​នៅពេលដែល​ម្តាយ​របស់ Thanh បាន​ស្លាប់ ហើយ​ខ្ញុំ​ក៏បាន​ទៅ​ចូលរួម​ពិធី​បុណ្យសព​ម្តាយ​របស់​នាង​អស់​រយៈពេល ៣ ថ្ងៃ ក៏ដោយ តែ​ខ្ញុំ​បាន​ត្រឹម​សម្លឹងមើល​នាង​ពី​ចម្ងាយ​ប៉ុណ្ណោះ ។​

​ទោះយ៉ាងណា ការព្យាយាម​បង្ហាញ​ទំនាក់ទំនង​រាប់អាន​គ្នា​ដ៏​យកចិត្ត​ទុក​បំផុត​របស់​អ្នក​ទាំងពីរ ក្រោយមក ក៏បាន​កើតជា​អារម្មណ៍​ស្រលាញ់​បាត់​មុខ​គ្នា​សឹង​ពុំបាន​តែម្តង ។ ដំបូង​ឡើយ ឪពុកម្តាយ​របស់ My បាន​សម្តែង​ការព្រួយបារម្ភ​ពី​កូនស្រី​ម្នាក់នេះ​យ៉ាងខ្លាំង ។ ប៉ុន្តែ នៅពេល​ពួកគេ​បាន​យល់ច្បាស់​ពី​សកម្មភាព និង​អត្ត​ច​រិ​ក​ដ៏​ល្អ​របស់ Thanh ដែលជា​កូនកំព្រា អស់​រយៈពេល ៨ ខែ មក ចុងក្រោយ គ្រួសារ​របស់ My ក៏បាន​យល់ព្រម និង​គាំទ្រ​ការស្រលាញ់គ្នា​របស់​ពួកគេ ។​

​បន្ទាប់ពី​ពេលនោះ ជីវិត​របស់​ស្រី​ស្អាត​ទាំង​២ ហាក់​តែងមាន​ពេលវេលា​ទំនេរ​ច្រើន ដែល​ធ្វើ​ឲ្យ​ពួកគេ​អាច​ការ​ដើរលេង​កម្សាន្ត​ដូចជា​នៅតាម​តំបន់​ទេសចរណ៍​ផ្សេងៗ​, ឡើង​ផ្សារ​ទំនើប​ដើរ​ទិញ​របស់របរ និង​ញ៉ាំ​អាហារ​ជាមួយគ្នា​យ៉ាង​ផ្អែមល្ហែម​គួរ​ឲ្យ​ច្រណែន ។​

​យ៉ាងណាមិញ តាមរយៈ​រូប​សម្រស់​ដ៏​ស្រស់ៗ​ស្អាត​របស់​អ្នក​ទាំងពីរ និង​ការ​បង្ហោះ​រូបភាព​ផ្អែមល្ហែម​បែបនេះ ក៏បាន​ធ្វើ​ឲ្យ​អ្នកលេង​អ៊ិន​ធើរ​ណែ​ត ជាពិសេស​ប្រុស​ជាច្រើន ខូចចិត្ត​មិន​ស្ទើរ​នោះទេ ព្រោះតែ​មានការ​សោកស្តាយ​នឹង​ពួកគេ​ដែល​សុទ្ធសឹង​មាន​រូប​សម្រស់​ដ៏​ស្រស់ៗ​ស្អាត​យ៉ាងនេះ ៕

 

ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖ afamily

spot_img
×