Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញតែ​ម៉ូតូ​បញ្ឈរ​ចោល​នៅ​កន្លែង​ភ្លើង​ក្រហម ពុំ​ឃើញ​មាន​អ្នកបើក តាមពិតទៅ​…

spot_img

​នៅក្នុង​រូបគេ​ឃើញ​មនុស្ស​ទាំងឡាយ​កំពុង​អង្គុយ​លើ​ម៉ូតូ​ឈប់​ចត​ស្ងៀម​រង់ចាំ​ផុត​ភ្លើង​ក្រហម ប៉ុន្តែ​បើ​សម្លឹង​មែនទែន ស្រាប់តែ​ឃើញ​ម៉ូតូ​មួយ​ចត​ស្ងៀម តែ​ពុំ​ឃើញ​ម្ចាស់​។​

​មើល​ឆ្វេង​មើល​ស្តាំ ទើប​ដឹង​មូល​ហេតុថា​ព្រោះតែ​មេឃ​ក្តៅ​ពេក ​នារី​ម្នាក់​ដែល​បំពាក់​ឧបករណ៍​ប្រឆាំង​កម្តៅ កំពុង​ឈរ​នៅ​កាច់ជ្រុង​ផ្លូវ​ក្រោម​ម្លប់ឈើ ភ្នែក​របស់គាត់​សម្លឹងមើល​សញ្ញា​ភ្លើងស្តុប​។​

​រឿង​ដែល​គួរឱ្យ​អស់សំណើច​នោះ ពេលដែល​លេខ​សញ្ញា​ភ្លើងស្តុប​នៅសល់​១៨​វិនាទី នាង​បាន​រត់​សំដៅ​ម៉ូតូ រួច​ចាកចេញ​ទៅបាន​ល្មម​។​


​គិត​ទៅនេះ​ជា​វិធី​ម្យ៉ាង​ដើម្បី​គេចចេញ​ពី​កម្តៅថ្ងៃ ហើយក៏​ជា​សំណាង​សម្រាប់​នាង​ដែរ​ដែល​នៅ​ទីនោះ​គ្មាន​ប៉ូលិស​ចរាចរណ៍​៕លីសា

spot_img
×