Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ខ្លួន​ជនល្មើស​លក់ និង​ជក់​គ្រឿងញៀន ២​នាក់​ទៅ​តុលាការ

spot_img

បន្ទាយមានជ័យ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​លក់ និង​ជក់​គ្រឿងញៀន​២​នាក់ ត្រូវ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ចាប់ខ្លួន​បញ្ជូនទៅអោយ​អហ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការ​កាលពី​ថ្ងៃទី​៣​ខែធ្នូ ឆ្នាំ​២០១៧ ។

​លោក នួន នី​ណា​រ៉ូ មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា :​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​មាន​១/​ឈ្មោះ រ៉ា ឆាយ​ឌី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយប៉ែត និង​២​ឈ្មោះ លី ស៊ា​វ​ឡេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​មួយកន្លែង​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាពថា ថ្នាំញៀន​ទាំងនេះ​គឺ​ពួកគេ​ទិញ​ពី​បុរស​ម្នាក់​ឈ្មោះ យ៉​ត ហៅ​ពៅ អាយុ​ប្រហែល​២៥​ឆ្នាំ រស់នៅ​ក្បែរ​វត្ត​ស្រះ​ត្រាច ហើយ​ថ្នាំញៀន​ទាំងនេះ​គឺ​ទិញ​យកមក​ជក់​នៅក្នុង​បន្ទប់ទឹក​កាស៊ីណូ​ផា​រ៉ា​មេក​៕ ដោយ​៖ បន្ទាយ​

 

spot_img
×