Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទប់ស្កាត់​ការពុល​ម៉េតា​ណុល​ ​ឆ្លើយតប និង​ទប់ស្កាត់​នូវ​ការ​ផ្ទុះឡើង​ការពុល​ស្រា ដែល​ផលិត​មិន​មាន​បច្ចេកទេស​ត្រឹមត្រូវ​

spot_img

​ក្រចេះ ​៖ ដើម្បី​ទប់ស្កាត់​ការពុល​ម៉េតា​ណុល សំដៅលើ​ការកំណត់​ដាក់ចេញ​សកម្មភាព​ការងារ សម្រាប់​ពេល​ខាងមុខ ដើម្បី​ឆ្លើយតប និង​ទប់ស្កាត់​នូវ​ការ​ផ្ទុះឡើង​ការពុល​ស្រា ដែល​ផលិត​មិន​មាន​បច្ចេកទេស​ត្រឹមត្រូវ​ ​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភព​លោក​​បាន​ផ្តល់​ជា​គំនិត​ផ្តួចផ្តើម​ដោយ​ឈរ​លើ​ទស្សនទាន​មួយ​ឈ្មោះថា «PROPER» ដែល​ផ្គុំ​ដោយ​អត្ថន័យ​៦​ចំណុច​។​

​កិច្ចប្រជុំ​អន្ដរក្រសួង ស្ដី​ពី​បទ​ពិសោធន៍ និង​ចំណាត់ការ​ជាក់ស្ដែង ទប់ស្កាត់​ការពុល​ម៉េតា​ណុល សំដៅលើ​ការកំណត់​ដាក់ចេញ​សកម្មភាព​ការងារ សម្រាប់​ពេល​ខាងមុខ ដើម្បី​ឆ្លើយតប និង​ទប់ស្កាត់​នូវ​ការ​ផ្ទុះឡើង​ការពុល​ស្រា ដែល​ផលិត​មិន​មាន​បច្ចេកទេស​ត្រឹមត្រូវ ត្រូវបាន​ធ្វើឡើង​នៅ​ក្រោម​អធិបតីភាព លោកស្រី ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស​សុខាភិបាល នៃ​ក្រសួង​សុខាភិបាល និង​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​ពាក់ព័ន្ធ មន្ទីរ​ពាក់ព័ន្ធ មន្ត្រី​សាលាខេត្ត មេឃុំ​ស្នួល និង​មេឃុំ​កន្ទួត ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​សណ្ឋាគារ​លី​ជឺ ខេត្ត​ក្រចេះ​។​

​ក្នុងឱកាស​នោះ លោក ឈ្នាង ស៊ី​វុត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ ក៏​បាន​ធ្វើ​របាយការណ៍​លម្អិត និង​បទ​អន្តរាគមន៍​របស់ លោក Peter Sousa HOEJSKOV តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វីក​ខាងលិច លើ​មាតិកា​ទប់ស្កាត់​នូវ​ការ​ផ្ទុះឡើង​ការពុល​ស្រាស និង​ពុល​ចំណីអាហារ ដែល​បាន​បង្ហាញ​ពី​ជំហរ​ខិតខំ​ប្រឹងប្រែង គាំទ្រ និង​ផ្តល់​នូវ​កិច្ចសហការ​បន្ថែមទៀត ជាមួយ​ក្រសួង​សុខាភិបាល លើ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​នេះ និង​លើ​វិស័យ​សុខភាព​សាធារណៈ​ជា​ទូទៅ​។​

​ជាមួយគ្នានេះ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​បើក​អង្គប្រជុំ​អន្តរ​វិស័យ​នេះ ដោយ​បាន​ផ្តល់​ជា​គំនិត​ផ្តួចផ្តើម​ដោយ​ឈរ​លើ​ទស្សនទាន​មួយ​ឈ្មោះថា «PROPER» ដែល​ផ្គុំ​ដោយ​អត្ថន័យ​៦​ចំណុច​សំខាន់ៗ សម្រាប់​អង្គប្រជុំ​យក​ទៅ​ពិភាក្សា​ដាក់ចេញ​នូវ​ទិសដៅ​សម្រាប់​អនុវត្ត​ការងារ​ទប់ស្កាត់ ការពុល​ចំណីអាហារ ជាពិសេស​ការពុល​ម៉េតា​ណុល​នេះ រួមមាន​ ៖

*P (People’s Knowledge, Understanding and Participation) ត្រូវ​មាន​ការចេះដឹង យល់ដឹង និង​មាន​ការចូលរួម​ពី​ប្រជាជន​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​។

*R (Reduction of Wine Consuming) កាត់បន្ថយ​ការបរិភោគ​គ្រឿង​ស្រវឹង​។

*O (Orientation of risk Reduction) តម្រង់​ទិស​ទៅរក​ការកាត់បន្ថយ​នូវ​ហានិភ័យ គឺ​ត្រូវឲ្យ​អ្នកប្រើប្រាស់​យល់ដឹង​ពី​គ្រោះថ្នាក់ និង​ផលវិបាក ដែល​បណ្តាល​ពី​គ្រឿង​ស្រវឹង​។

*P (Proper Production) ផលិតកម្ម ខ្សែសង្វាក់​ផលិតកម្ម គឺ​ត្រឹមត្រូវ​តាម​បច្ចេកទេស គោរព​ក្បួនច្បាប់​អនាម័យ និង​សុវត្ថិភាព​ចំណីអាហារ​។

*E (Establishment of Effective Response and Monitoring Mechanism) បង្កើត​ចេញ​នូវ​យន្តការ​ឆ្លើយតប និង​ត្រួតពិនិត្យ​ប្រកបដោយ​ប្រសិទ្ធិភាព​។

*R (Related-sectors Actions) ត្រូវ​មាន​ការចូលរួម​សហការ និង​ទំនាក់ទំនង​ល្អ​រវាង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ និង​ការអនុវត្ត​សកម្មភាព​បែប​អន្តរ​វិស័យ​។​

​ដោយ​ឈរ​លើ​ទស្សនទាន​គំនិត​ផ្តួចផ្តើម​របស់​លោកស្រី អង្គប្រជុំ​បាន​ពិភាក្សា​យ៉ាង​ផុលផុស រហូត​សម្រេច​បាន​ជា​ផ្លែផ្កា​នូវ គម្រោង​ផែនការ​សកម្មភាព​ការងារ​មួយ សម្រាប់​អនុវត្ត​សាកល្បង​ក្នុង​ខេត្ត​ក្រចេះ ដោយ​ចាប់ផ្តើម​ពី​ខែ​តុលា ឆ្នាំ​២០១៨ ដល់​ខែ​តុលា ឆ្នាំ​២០១៩៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×