Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

«​ស៊ី​មុន​សង​ក្រោយ​» ឈរ​ទទួលភ្ញៀវ​ក្នុង​មង្គលការ​ម្នាក់ឯង សម​មុខ​ហើយ​(មានវីដេអូ)

spot_img

​ហេតុការណ៍​ចម្លែក​មិន​ធ្លាប់មាន​នេះ បានកើត​ឡើង​នា​មង្គលការ​មួយ នាទី​ក្រុង​វ៉េ​ន​ចូ ខេត្ត​ជឺ​ជាំ​ង ប្រទេស​ចិន កាលពី​ថ្ងៃទី​១៦ ខែតុលា​កន្លងមក​។

​នៅពេល​ពិធីមង្គលការ​ប្រព្រឹត្តទៅ​បាន​មួយសន្ទុះ ទើប​ភ្ញៀវ​ចូលរួម​មានការ​ងឿង ឆ្ងល់​និង​ស្រឡាំងកាំង ព្រោះ​ឃើញ​កូនកំលោះ​ឈរ​ទទួលភ្ញៀវ​ជាមួយ​ឳ​ពុក​ម្តាយ​ទាំងសងខាង​។​ពួកគេ​រង់ចាំ​បន្តិច​ហើយ​បន្តិចទៀត តែ​ពុំ​ឃើញ​ស្រមោល​កូនក្រមុំ​សោះឡើយ​។​

​ប្រហែលជា​ឃើញ​ភ្ញៀវ​ចូលរួម​ទ្រាំលែងបាន​ទៀត កូនកំលោះ​ក៏​យក​ទូរស័ព្ទ​មក​ចុច​លេខ ហើយ​ឆ្លើយ​ប្រាប់​កូនក្រមុំ​ថា ភ្ញៀវ​គេ​កំពុងតែ​ស្វែងរក​។ អាថ៌កំបាំង​ក៏ត្រូវ​បាន​បើក​កកាយ​នៅពេលនោះ​។​

​តាមពិតទៅ កូនក្រមុំ​ទើប​សម្រាលកូន​រួច​នៅឯ​មន្ទីរពេទ្យ​។ មុន​នោះ នាង​បានគិត​ពេលវេលា​កើត​ខុស​ដល់​ទៅ​មួយខែ ទើប​នៅ​ព្រឹក​ថ្ងៃ​រៀបចំ​មង្គលការ នាង​ត្រូវ​ទៅ​មន្ទីរពេទ្យ​ព្រោះ​ឈឺពោះ​សម្រាលកូន​។ ហេតុនេះ​កូនកំលោះ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​រៀបចំ​មង្គលការ​តែម្នាក់ឯង ខណៈពេល​កូនក្រមុំ​ត្រូវ​សម្រាលកូន​នៅឯ​មន្ទីរពេទ្យ​។​

​ទោះយ៉ាងណា ភ្ញៀវកិត្តិយស​ក៏បាន​ជូនពរ​ដល់​ពួកគេ​ដែល​ពិតជា​មានសំណាង ព្រោះ​គ្រាន់តែ​រៀបការ​ភ្លាម បានកូន​មួយ​ភ្លែត​៕លី​សា​

spot_img
×