Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅចាំ​បុរស​កំហូច​នេះ​ទេ​? មុននេះ ត្រូវ​នារី​ម្នាក់​ហៅថា​​​កំពូល​​ព្រាននារី តែ​ឥឡូវនេះ​បែកធ្លាយ ឈឿង ហ៊ុន ហៅ (​ឈឿង ស័ក្ក​) ត្រូវគេ​ហៅថា​… (វីដេអូ)

spot_img

​នារី​ដ៏​ស្រស់ស្អាត​ម្នាក់ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បានសម្រេច​ចេញ​វីដេអូ​ទម្លាយ​រឿង​ដ៏​ឈឺចាប់​បំផុត​ក្នុង​មួយជីវិត ដែល​បាន​ចាញ់បោក​បុរស​កំហូច​ម្នាក់ ដែល​បាន​ប្រើល្បិច​ដ៏​គួរ​ឲ្យ​ជឿទុកចិត្ត​គ្រប់បែបយ៉ាង ដើម្បី​ឆក់យក​ព្រហ្មចារី​យ៍​របស់​នាង រហូត​ធ្វើ​ឲ្យ​មាន​កូនស្រី​ម្នាក់ ហើយ​បុរស​រូបនេះ​មិន​រវល់​អើពើ​ឡើយ និងសូម្បីបោះសម្តី​ថា ចង់​​ឡើង​ប្តឹង​​ដល់​ណា​​ឡើង​ទៅ ព្រោះទឹកដីខេត្តឧត្តរមានជ័យ និងសៀម ជាន់ផ្អៀង​​ ។​

​នារី​ដ៏​អភ័ព្វ​ម្នាក់នេះ​ដែលមាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Re Ya បាន​ទម្លាយ​មុខមាត់ និង​ឈ្មោះ​ពិត​របស់​ប្រុស​ព្រាននារី​កំពូល​បោកប្រាស់​នោះ​ថា បុរស​រូបនោះ​មាន​ឈ្មោះ ឈឿង ហ៊ុន មាន​ស្រុកកំណើត​នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម និង​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​គេ​ហៅថា ឈឿង ស័ក្ក ។ ទោះយ៉ាងណា នាង​ពុំបាន​ដឹងថា បុរស​កំពូល​ដើរ​បោក​ស្រីៗ​ដែល​មានកូន​ប្រពន្ធ​រូបនេះ មាន​មុខរបរ​រកស៊ី​អ្វីខ្លះ​នោះទេ ។​

​ប៉ុន្តែ អ្វីដែល​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​ងឿងឆ្ងល់​ចង់ដឹងថា​តើ​បុរស​រូបនេះ​មាន​មុខរបរអ្វី ហើយទឹក​លុយ​ច្រើន អាច​ដើរ​បោកប្រាស់​ស្រីៗ​ច្រើន​នាក់បែបនេះ ឥឡូវនេះ លេច​ធ្លាយ​ហើយ គាត់​គឺជា​មេ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ដ៏​ល្បីឈ្មោះ​ម្នាក់ នៅ​តំបន់​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​៧០២ ។​

​ការ​បែកធ្លាយ​នេះ គឺ​បន្ទាប់​បុរស​ឈ្មោះ ឈឿង ស័ក្ក រូបនេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ភូមិ​អូរ​ស្វាយ ឃុំ​ត្រពាំង​តៅ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងករណី​ដែល​គាត់​បានធ្វើ​សកម្មភាព​ដឹកឈើ​ផ្ទុក​ពេញ​ក្នុង​រថយន្ត​១​គ្រឿង ម៉ាក​កាមរី​ពណ៌​ស្លែ ដែល​ក្នុងនោះ​គឺ​សុទ្ធតែ​ឈើ​ប្រណីតៗ​តែម្តង ។​

​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់​រថយន្ត​ដែលមាន​ឈ្មោះ ឈឿង ហ៊ុន ហៅ (​ឈឿង ស័ក្ក​) បាន​កំពុង​ដឹកឈើ​មកដល់​ចំណុច​នគ​បាល​វរៈ​ការពារ​ព្រំដែន ៧០២ សង្កាត់ អូ​ស្មាច់ ក្នុង​គោលដៅ​បំរុង​ដឹកឈើ​ទាំងនោះ​ទៅ​ស្តុក​ទុក​នៅផ្ទះ​ឈ្មោះ ណែម ដើម្បី​បន្ត​ដឹកចេញទៅ​កាន់​ប្រទេស​វៀតណាម ។​

​ក្រោយពី​ស្ទាក់ចាប់​ថយ​ន្ត​ដឹកឈើ​នោះបាន ម្ចាស់​រថយន្ត​ក៍បាន​រត់​គេចខ្លួនបាត់​ស្រមោល​តែម្តង ។ ហើយ​ករណីនេះ​ត្រូវបាន​ដឹងថា ក៏មាន​លោកធំ​ម្នាក់​ច្រ​ចាំ​ខេត្តឧត្ដរមានជ័យ បាន​ចេញមុខ​សំរួល​ក្នុង​គោលបំណង​យក​រថយន្ត​ដែល​ដឹកឈើ​នោះ​ទៅវិញ​ផងដែរ តែ​សមត្ថកិច្ច​មិន​ព្រម​ឲ្យ ។ ទោះយ៉ាងណា ទាំង​រថយន្ត និង​ឈើ​ប្រណីត​ទាំងនេះ​ដែលមាន​តំលៃ ២៥០០ ដុល្លារ ត្រូវបាន​សមត្ថកិច្ចរ​ក្សា​ទុក​នៅ​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង ៕ ដោយ៖ ចន្ទី (ប្រភព​៖ ហ្វេ​ស​ប៊ុ​ក​)

ខាងក្រោម​ជា​វីដេអូ​របស់​នារី​រងគ្រោះ​ទម្លាយ​ចេញ និង​រូបភាព​ដ៏​ផ្អែមៗ​ល្ហែម​រវាង​នាង និង​ឈ្មោះ ឈឿង ស័ក្ក កាលគ្រា​ទើប​បាន​ខ្លួន​ប្រាណ​នាង​​ដំបូងៗ​៖

spot_img
×