Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ត្រូវ​គេ​កាត់ទោស​ដោយ​វាយ ៩៩​ខ្សែតី ដោយសារ​រត់ចោល​ពី​ធី​មង្គលការ ពេល​ឃើញ​កូនក្រមុំ​ដុះ​ពុក​មាត់​

spot_img

​បុរស​ប៉ា​គី​ស្ថាន​ម្នាក់​ដែល​រត់​ចោល​ពី​ធី​មង្គលការ បន្ទាប់ពី​ឃើញ​កូនក្រមុំ​របស់គាត់​មាន​ដុះ​ពុក​​មាត់ ត្រូវបាន​គេ​កាត់ទោស​ដោយ​ធ្វើការ​វាយ​ចំនួន ៩៩​ខ្សែតី​។​

​បុរស​ខាងលើ​មានឈ្មោះ​ថា Dilip Sachdev មាន​អាយុ ១៩​ឆ្នាំ​។ គាត់​នឹង​ត្រូវ​រៀបការ​ជាមួយនិង​ស្ត្រី​ម្នាក់​ឈ្មោះ Vandna Yadav ដែល​មាន​វ័យ ១៧​ឆ្នាំ នៅក្នុង​ខេត្ត Punjab ប៉ុន្តែ​នៅពេល​​ពិធីមង្គលការ​គាត់​បាន​ធ្វើឡើង​នៅ​ថ្ងៃទី ២៣ ខែកញ្ញា​កន្លងទៅនេះ គាត់​បាន​រត់​តែម្តង នៅពេល​ឃើញ​អនាគត​ភរិយា​របស់​គាត់​មាន​ដុះ​ពុកមាត់​ចម្លែក​។​

​ដោយសារ​តែ​ប្រពៃណី​នៃ​សាសនា នៅក្នុង​ប្រទេស​នេះ ការ​រៀបការ​តែងតែមាន​ការរៀបចំ​ទុក​​ជាមុន ដោយ​ក្រុម​គ្រួសារ ហើយ​ចំនែក​អនាគត​ភរិយា និង​ស្វាមី មិន​ដែល​បាន​ជួប​គ្នា​សោះ​។​

​នៅក្នុង​ពិធី​មង្គលការ មាន​មនុស្ស​ជាង ៣០០​នាក់​ចូលរួម​មើល ហើយ​វា​ដំណើរការ​ទៅ​បាន​យ៉ាង​ល្អ រហូត​ដល់​កូនក្រមុំ​បាន​មក​ដល់​កន្លែង​រៀបការ ហើយ​ភ្លាមៗ​នៅពេល​កូនកំលោះ ឃើញ​កូនក្រមុំ​​មាន​ដុះ​ពុកមាត់​ចម្លែក គាត់​ក៏​បាន​រត់ចោល​ពិធី​តែម្តង​។​

​ពូ​របស់​កូនកំលោះ បាន​ប្រាប់​កាសែត​ក្នុងស្រុក​ឈ្មោះ Karachi Herald ដូច្នេះ​ថា “​ក្មួយប្រុស​គាត់​​បាន​ស្រែកយំ ដោយ​និយាយថា នាង​មាន​ពុកមាត់​ចម្លែក ហើយ​ក៏​ចាប់ផ្តើម​រត់​។ ពួកយើង​ព្យាយាម​ចាប់​ឃាត់​គាត់ ប៉ុន្តែ​គាត់​រត់លឿន​មែនទែន​”​។​

​កូនកំលោះ​ខាងលើ បាន​រត់​អស់​រយៈពេល ៤​ថ្ងៃ ហើយ​នៅ​ថ្ងៃ​បន្ទាប់​គេ​បាន​ដឹងថា គាត់​បាន​លាក់ខ្លួន​នៅក្រោយ​បង្គន់​សាធារណៈ ហើយ​នឹង​ត្រូវ​គេ​នាំ​យក​ទៅ​ផ្ទះ​វិញ​។

​ក្រុម​គ្រួសារ​ទាំង​ពីរ បាន​ស្នើ​ដល់​ក្រុមប្រឹក្សា​កុល​សម្ព័ន​ឲ្យ​កាត់ទោស​បុរស​វ័យក្មេង​នោះ ដោយសារតែ​មិន​ផ្តល់​កិត្តិយស​ដល់​គ្រួសារ និង​ធ្វើ​ការបោកប្រាស់ ដោយសារ​តែ​លុយ​ថ្លៃ​បណ្ណាការ​ត្រូវបាន​គេ​ផ្តល់​ឲ្យ​រួចរាល់​ហើយ​៕ សុភ័ក្ត្រ

​ប្រភព​៖ worldnewsdailyreport​

spot_img
×