Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធី​លាង​ថ្នាំ​សម្លាប់​សត្វល្អិត​នៅសម្បក​ផ្លែប៉ោម​តាមស្តង់ដាវិទ្យាសាស្រ្ត

spot_img

តាមការស្រាវជ្រាវ​មួយថ្មី​ៗនេះ វិធី​លាង​ផ្លែ​ឈើ​ធម្មតា ប្រើប្រាស់​ថ្នាំ​ជម្រះ​ក្នុងរង្វង់២នាទី​ ក្រោយពេលប្រមូល​ផល​ពុំមែន​ជាវិធី​ប្រសិទ្ធភាព​ដើម្បី​កម្ចាត់​ចោល​ទាំងស្រុង​សម្លាប់​សត្វល្អិត ។

តាមពួក​អ្នកវិទ្យាសាស្រ្ត​មានវិធីសាស្រ្ត​មួយចំនួន​ប្រសិទ្ធភាព​ជាង ។ ការ​ស្រាវជ្រាវ​ថ្មីមួយ​របស់ពួក​អ្នកវិទ្យាសាស្រ្ត​អាមេរិក​ បានបង្ហាញថា ក្នុង​ចំណោម​វិធី​កម្ចាត់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​លើសម្បក​ផ្លែប៉ោម​ នោះវិធី​ប្រើ baking Soda នឹងនាំ​មកនូវ​ប្រសិទ្ធភាព​ខ្ពស់បំផុត ។

ក្រុមស្រាវជ្រាវ​ពីសកលវិទ្យាល័យ​ម៉ាសាជូសេត បានឲ្យដឹងថា ល្បាយ baking soda និងទឹក​ សម្រេចបាន​ប្រសិទ្ធភាព​ខ្ពស់បំផុតក្នុងការ​កម្ចាត់​ថ្នាំ​សម្លាប់​សត្វល្អិត ។ ក្រោយ​រយៈពេលតែ​ ១២ ទៅ ១៥ នាទី​ គឺ​អាច​កម្ចាត់​បានដល់ ៨០% បរិមាណ​ thiabendazol និង ៩៦% បរិមាណ phosmet ចេញ​ពីសំបក​ផ្លែប៉ោម ។

វិធី​ប្រើ​ប្រាស់​ baking soda គឺៈ ដាក់​ទឹកប្រមាណ​១លីត្រ​កន្លះ លាយនឹង​ម្សៅ​ baking soda ៤ ស្លាបព្រា​កាហ្វេ រួចកូរ​ឲ្យសព្វ ។ ចំពោះបន្លែ​ផ្លែ​ឈើនោះ​ត្រាំ​ក្នុង​ទឹក​រង្វង់​ ៥ ទៅ ៧ នាទី​ រួច​លាង​សម្អាត​ ។ បន្ទាប់មក ត្រាំ​ក្នុង​ល្បាយ​នេះរយៈពេលប្រមាណ ១៥ នាទី ។ ចុងក្រោយ​ប្រើកន្សែង​ជូត​ស្ងួត​ គឺ​អាចបរិភោគ​បាន ៕ លីសា

spot_img
×