Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​កោះ​ប៉ែន​ស្ថាបនា​សម្រេច​បាន​៩១%​ហើយ នឹង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ នៅមុន​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន​

spot_img

​កំពង់ចាម​៖ ស្ពាន​កោះ​ប៉ែន ជា​ស្ពាន​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ដែល​ជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​មិន​អាច​កាត់ថ្លៃ​បាន​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហើយ​មកដល់ពេលនេះ ការស្ថាបនា​សម្តេច​បាន​៩១%​ហើយ ហើយ​ស្ពាន​នេះ គ្រោង​នឹង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ នៅមុន​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន​។​

​ដើម្បី​ជំរុញ​ការងារ​នេះ​អោយ​បាន​លឿន​ទៅ​តាម​អ្វី​ដែល​បាន​គ្រោងទុក កាលពី​ព្រឹក​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ឧត្តមសេនីយ៍ទោ គង់ អៀង នាយករង​នាយកដ្ឋាន​វិស្វកម្ម ក្រសួង​ការពារជាតិ រួម​ជាមួយ​មន្ត្រី​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការងារ​សាងសង់ ខ​ណះ​ដែល​តួ​ស្ពាន កំពុង​ចាក់​អ៊ុត​កៅស៊ូ ហើយ​បើ​គិត​មក​ដល់​ល្ងាច​ថ្ងៃទី​០៣ ធ្នូ​នេះ​ការ​អ៊ុត កៅស៊ូ​AC លើ​ស្ពាន​បាន​សម្រេច​រួចរាល់​ហើយ​។​

​លោក​ឧត្តមសេនីយ៍ត្រី គឹ​ង រ៉ុង មេបញ្ជាការ​កង​១៨១ ដែល​ទទួលបន្ទុក​ការងារ​សាងសង់ បានឲ្យដឹងថា ស្ពាន​កោះ​ប៉ែន​នេះ​មាន ប្រវែង​៧៧៩​ម៉ែត្រ ទទឹង​៩,២​ម៉ែត្រ ហើយ​មកដល់ពេលនេះ ការសាងសង់​សម្រេចបាន​៩១%​ហើយ ដើម្បី​ត្រៀម​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​២០១៨ ខាងមុខនេះ​។​

​លោក​ឧត្តមសេនីយ៍ទោ គង់ អៀង បាន​មានប្រសាសន៍​ដែរ​ថា ស្ពាន​កោះ​បែន​នេះ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ត​ភ្ជាប់​ទៅខាង​កោះ​ប៉ែន ដែល​អាច​បង្ក​ការ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម និង​មួយ​ផ្នែក​ទៀត​នៅ​ឃុំ​កោះសូទិន ស្រុក​កោះសូទិន ដោយ​មាន​ពលរដ្ឋ​ជិត​១​ម៉ឺន​គ្រួសារ ធ្វើដំណើរ​បើកបរ​ឆ្លង​កាត់​ទៅ​មក​បាន​យ៉ាង​ឆាប់រហ័ស​។​

​លោក​បញ្ជាក់ថា ស្ពានបេតុង​នេះ​បើក​ឲ្យ​ដំណើរការ​ជា​បណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៧ បើ​គិត​ដល់​ពេល​នេះ​គឺ​មាន​រយៈពេល​៦​ខែ​មក​ហើយ និង​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅសល់​ទឹកប្រាក់ ប្រមាណ​ជា​៥០០​លាន​រៀល​ផងដែរ​។​

​លោក​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ទៀតថា បន្ទាប់ពី​បាន​ផ្តល់​ស្ពាន​ដ៏​មានតម្លៃ​ថ្លៃថ្លា​នេះ​រួច​មក សម្តេច​តេជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ផ្តល់​នូវ​ថវិកា​ជាង​១០​ម៉ឺន​ដុល្លារ ដើម្បី​ធ្វើ​ការចាក់​អ៊ុត​កៅស៊ូ​AC​ពីលើ​បន្ថែមទៀត ក្រោយ​ពី​ដាក់​បង្កាន់ដៃស្ពាន ហើយ​ពង្រីក​ផ្លូវ​សង្ខាង​ក្បាលស្ពាន និង​បំពាក់​អំពូល​ភ្លើង​បំភ្លឺ​ផងដែរ ។ នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ លោក​នឹង​ស្នើសុំ​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដើម្បី​ធ្វើការ​បើកសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​មុនពេល​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែង​កោតសរសើរ​ចំពោះ​កម្លាំង​កងវិស្វកម្ម​ក្រសួង​ការពារជាតិ ដែល​ទទួលបន្ទុក​ការងារ​សាងសង់​ស្ពាន​ដ៏​មាន​សារៈសំខាន់​មួយ​នេះ បើទោះបីជា​មាន​ការយឺតយ៉ាវ​បន្តិចបន្តួច​ដោយ​សារ​កា​រ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បើកបរ​ឆ្លងកាត់​នៅក្នុង​ពេល​កំពុង​សាងសង់ តែ​ទោះជា​យ៉ាងណា​ការងារ​សាងសង់​នេះ​បាន​សម្រេច​តាម​ផែនការ និង​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ គួរ​ឲ្យ​កោតសរសើរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើកដំបូង​ហើយ​ដែល​កម្លាំង​កងវិស្វកម្ម​ក្រសួង​ការពារជាតិ ទទួលបន្ទុក​ការងារ​សាងសង់​ស្ពានបេតុង​ឆ្លងកាត់​ទន្លេមេគង្គ ដែល​មាន​ប្រវែង​វែង មិន​ធ្លាប់​មាន​កន្លងមក ទទួលបាន​ជោគជ័យ​តាម​ផែនការ​កំណត់ របស់​ប្រមុខ​ថ្នាក់​ដឹកនាំ​គឺ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​នេះ​ជា​ចំណងដៃ​ដ៏​ធំធេង​បំផុត​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​ប្រជាពលរដ្ឋ រស់​នៅក្នុង​ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម និង​នៅ​ឃុំ​កោះសូទិន ស្រុក​កោះសូទិន ដោយ​មាន​ពលរដ្ឋ​ជិត​១​ម៉ឺន​គ្រួសារ ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ជា​ប្រចាំ ។​ប៉ុន្តែ​អ្វី​ដែល​ប្រជាពលរដ្ឋ ស្នើ​សុំ​បន្ថែម​ទៀត​នោះ គឺ​ការសុំ ពង្រីក​ផ្លូវ​អោយបាន​ធំ ទូលាយ​នៅ​ត្រើយ​ខាង​កោះ​ប៉ែន​ក្នុង​ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ដោយហេតុ​ថា ផ្លូវ​ចេញ​ទៅ ត​ភ្ជាប់​ផ្លូវ​បេតុង កោះ​ប៉ែន​នោះ​មាន​លក្ខណៈ​តូច​មែនទែន ពោលគឺ​អាច​អោយ​រថយន្ត​តូច​តែ​១​គ្រឿង​ប៉ុណ្ណោះ​ធ្វើ​ចរាចរណ៍​បាន បើ​មាន​ត​ថយ​ន្តទៅ​មកជល់​គ្នា មានតែ​មួយ​គ្រឿង​ទៀត ត្រូវ​បើក​ថយក្រោយ​សិន​ទើប​អាច​ធ្វើ​ចរាចរណ៍​បាន​។ ដូច្នេះ​ទេ ប្រជាពលរដ្ឋ ស្នើសុំ​យ៉ាង​ទទួច​ទៅ​ដល់​អាជ្ញាធរ ខេត្ត​កំពង់ចាម ពិសេស លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម មេត្តា​ជួយ​ដោះស្រាយ​ផលប៉ះពាល់​ជា​មួយ​ផ្ទះ​ប្រជាពលរដ្ឋ ដែល​រស់​នៅ​អម​សងខាង​ផ្លូវ​នេះ​ផង ដើម្បី​អាច​បើក​ផ្លូវ​នេះ អាច​អោយ​រថយន្ត​ធ្វើ​ចរាចរណ៍​ទៅ​មក​បាន​ស្រួល ៕ ដោយ​៖​កូឡាប​

 

spot_img
×