Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វេ​ន San Jose Sharks ម្នាក់នេះ ព្យាយាម​ដណ្តើម​កូនគោល​ពី​អ្នកដទៃ​ប្រៀប​ដូច​និ​ន​ចា ដោយ​គ្រាន់តែ​ប្រើ​…​ដើមទ្រូង (​វីដេអូ​)

spot_img

​វា​ពុំមែន​ជា​ភាពងាយស្រួល​នោះទេ ក្នុងការ​កាន់​ទូរស័ព្ទ​ទៅនឹង​ត្រចៀក​របស់​អ្នក ជាមួយ​ដៃ​ម្ខាង ហើយ​ព្យាយាម​​ដណ្តើម hockey (​កូនគោល​លើក​ទឹកកក​) ជាមួយ​អ្នកដទៃ​នោះ ប៉ុន្តែ នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​សរសើរ​មួយ ដែល​អ្នកគាំទ្រ​របស់ San Jose Sharks ម្នាក់​អាចធ្វើ​បាន មុនពេល​ជ័យជំនះ​របស់​ក្រុម​នេះ ប្រកួត​ជាមួយនឹង​ក្រុម New York Islanders កាលពី​ថ្ងៃអាទិត្យ ។​

Diana Hsaio បាន​កំពុង​ទូរស័ព្ទ​ស្វែងរក​មិត្តភក្តិ​របស់​នាង នៅក្បែរ​កញ្ចក់​ការពារ​មួយ នៅពេលនោះ​កីឡាករ​វាយកូនគោល​លើទឹក​ក និង​ជា​ប្រធាន​ក្រុម​របស់ Sharks លោក Joe Pavelski បាន​បោះ​កូនគោល​ចូល​ទីលាន ក្នុងអំឡុងពេល​សម​ជើង ។​

​ជាមួយ​ជំនួយ​ដៃ​ខាងឆ្វេង និង​ដើមទ្រូង​របស់​នាង Hsaio បាន​គ្រប់គ្រង​ចាប់​ច្បាម​កូនគោល​នោះ​ទាន់ពេល​ល្មម មិន​ឲ្យ​របូត​ទៅ​ដៃ​អ្នកដទៃ​នោះទេ ។

​នាង​បាន​ប្រាប់​គេហទំព័រ​ព័ត៌មាន​កីឡា​មួយ​ថា​៖ «​ខ្ញុំ​បានឃើញ​កូនគោល​មួយ​នោះ​ហោះ​មក ដោយ​រង់ចាំ​នរណាម្នាក់​ស្ទុះ​ចូលមក​ខាងមុខ​ខ្ញុំ និង​ចាប់​វា ហើយ​បន្ទាប់​ប៉ុន្មាន​វិនាទី​ក្រោយមក ខ្ញុំ​ក៏បាន​ដឹងថា វា​កំពុង​សំដៅត្រង់​មកកាន់​ខ្ញុំ ដូច្នេះ ខ្ញុំ​ក៏​ឆ្លៀត​ស្រ​វ៉ា​ដណ្តើម​វាពី​អ្នកដទៃ និង​បន្ទាប់មក ក៏បានផ្តល់​វា​ទៅ​ឲ្យ​ក្មេងស្រី​តូច​ម្នាក់​» ។​

Hsaio បាន​បន្ថែមថា ឪពុក​របស់​ក្មេងស្រី​ម្នាក់​នោះ​ដែលមាន​ការអៀនខ្មាស បាន​សួរ​នាង​ថា តើ​នាង​ពិតជា​ចង់​បោះបង់​ថាស​ជ័រ​នោះ​មែនដែរ​ឬទេ ? ។ នាង​បាន​ឆ្លើយតប​ថា​៖ «​សម្រាប់​ខ្ញុំ វា​គ្រាន់តែ​ជា​កូនគោល​មួយ​ប៉ុណ្ណោះ ហើយ​សង្ឃឹមថា បានធ្វើ​រឿងនេះ​ចាត់ទុក​សម្រាប់​ការចងចាំ​មួយ ហើយ​លោក​គ្រាន់តែ​នឹកឃើញ​អរគុណ​ខ្ញុំ​ប៉ុណ្ណឹង​បាន​ហើយ​» ៕

ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖ Nextshark

spot_img
×