Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រឿង​របស់​បុគ្គល ជា​មន្ត្រី​មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី កំពុង​ល្បី​ករណី​ផ្លាស់ប្តូរ​តំណែង​ច្រើនដង ទោះបី​មាន​ចំណេះដឹង​តិចតួច​

spot_img

​មណ្ឌលគិរី ៖ រឿង​របស់​បុគ្គល​ឈ្មោះ សៀង ស៊ីណា ជា​មន្ត្រី​មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី បាន​បង្ក​ឲ្យមាន​ការចាប់អា​រម្ម​ណ៍ ជាខ្លាំង សម្រាប់​មន្ត្រីរាជការ​នៅ ខេត្ត​មណ្ឌលគិរី ដែល​មាន​ការផ្លាស់ប្តូរ​មុខតំណែង​ការងារ យើង​ច្រើន​កន្លែង​នា​ពេលកន្លងមក ពី​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយទៀត មិនចេះចប់​មិនចេះហើយ ហើយ​បុគ្គល​ឈ្មោះ សៀង ស៊ីណា​នៅតែ​ឈរ​យ៉ាង​រឹងមាំ ក្នុង​មួយ​ដែល​សម្បូរ​ព្រៃឈើ​មួយ​នេះ ។​

​ប្រជាពលរដ្ឋ បាន​បង្ហើប​ថា បុគ្គល​រូបនេះ មាន​ចំណេះដឹង​តិចតួច ពិសេស​លើ​អក្សរសាស្ត្រ​ខ្មែរ តែ​គាត់​អាចឈរជើង​បាន​យ៉ាងរឹងមាំ ក្នុង​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ។ ក្រសួង​បរិស្ថាន តាំងពី​ជំនាន់​លោក​ម៉ុក ម៉ារ៉េត ជា​រដ្ឋមន្ត្រី បាន​ដក​តំណែង តួនាទី​លោក​សៀង​ស៊ីណា ប៉ុន្តែ លោក​សៀង ស៊ីណា នៅតែ​អាច​ត្រឡប់​វិល​មក កាន់តំណែង​ការងារ ក្នុង​មន្ទីរ​បរិស្ថាន ខេត្តមណ្ឌលគិរី​វិញ​បាន​ដដែល​ព្រោះតែ​អំណាច​ទឹកប្រាក់ ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​នេះ ។​

​កាលពី​ជំនាន់​លោក​ម៉ុក ម៉ារ៉េត ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នោះ គឺ​បុគ្គល​ឈ្មោះ សៀង ស៊ីណា ត្រូវបាន​ដក​តំណែង​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ដោយសារ​តែ​បុគ្គល​រូប​មិន​សូវ​ចេះ​អក្សរ និង​ធ្វើ​ការងារ​ចេះ​តែ​ខុស ឲ្យមក​ឈរជើង​នៅ​ទីស្តីការក្រសួ​ង​បរិស្ថាន ។ ​ប៉ុន្តែ​ដោយ​សៀង ស៊ីណា មិនសូវ​ចេះអក្សរ ក៏​បាន​រក​វិធី​ត្រឡប់​មក​ខេត្ត​មណ្ឌលគិរី​វិញ ​ដោយ​បាន​តួនាទី​ជា​អនុប្រធាន​មន្ទីរ​បរិស្ថាន​ដដែល ។ ក្នុងនាម​ជា​មន្ត្រី ដែល​មាន​ការចេះដឹង​តិចតួច ប៉ុន្តែ​មាន​មហិច្ឆតា​ចង់​ធ្វើ​ធំ​នាំឲ្យ​មាន​កំហុស​ជា​ច្រើន ទើប​ក្រសួង​បរិស្ថាន សម្រេច​ដក​លោក​សៀង ស៊ីណា ពី​អនុប្រធាន​មន្ទីរ​ឲ្យមក​ជា​មន្ត្រី​ធម្មតា ។ ក្រោយមក ​ដោយសារ​មាន​បញ្ហា​ម្តងទៀត លោក​សៀង ស៊ីណា បាន​ផ្ទេរចេញ​ពី​ក្រសួង​បរិស្ថាន ទៅ​នៅ​ក្រសួងមហាផ្ទៃ ។ បាន​មួយ​ចំអិន​កំពិស ​លោក​បាន​វិលត្រឡប់​មក​វិញ ក្នុងនាម​ជា​អនុប្រធាន​ការិយាល័យ ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែល​មាន​ការចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​៤ ​ខែតុលា ឆ្នាំ​២០១៨ របស់លោក​អភិបាល​ខេត្ត​ស្វាយ សំ​អ៊ាង ។​

​សាលា​ខេត្តមណ្ឌលគិរី មាន​ការចាប់អារម្មណ៍​ជាច្រើន ចំពោះ​ការ​លូក​ដៃ​កកូរកកាយ​បញ្ហា​ផ្ទៃក្នុង នៅតាម​មន្ទីរ ។ ការដក​ដាក់​មន្ត្រី​នៅ​ក្នុង​មន្ទីរ​បរិស្ថាន បណ្តាល​ឲ្យ​បាត់​ឈ្មោះ​មន្ត្រី​ម្នាក់ ដែល​មាន​កាំ​ប្រាក់ និង​តួនាទី​ត្រឹមត្រូវ ​ដែល​ក្រសួង​មុខងារ​សាធារណៈ​ទទួលស្គាល់ ។ គេ​មិនដឹងថា តើ​បែបបទ​ការងារ​របស់​សាលា​ខេត្តមណ្ឌលគិរី យ៉ាងណា​នោះ​ទេ ​ទើបបាន​ជា​លេប​ឈ្មោះ​មន្ត្រី​ម្នាក់ ដែល​មាន​តួនាទី​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ប៉ុន្តែ​នៅក្នុង​ដីកា​តែងតាំង​ថ្មី ចុះហត្ថលេខា ​ដោយ​លោក​អភិបាលខេត្ត មិនឃើញ​ឈ្មោះ​មន្ត្រី​នោះ​ទេ ។ គេ​មិនដឹងថា តើ​អំណាច​ឥទ្ធិពល​លុយ​របស់​បុគ្គល សៀង ស៊ីណា ធ្វើឲ្យ​​បាត់​ឈ្មោះ​មន្ត្រី​ម្នាក់​នោះ​ឬ​យ៉ាងណា​។​

​មន្ត្រីរាជការ​ខេត្ត​មណ្ឌលគិរី និយាយថា ចំណាត់ការ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​នេះ មិន​បាន​គោរព​តាម​ផ្លូវច្បាប់​នោះ​ទេ ។ ​ការ​លេប​ឈ្មោះ​មន្ត្រី​ម្នាក់ គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ខេត្ត​មាន​ចេតនា ។ គេ​រំពឹងថា ក្រសួង​មហាផ្ទៃ​ពិនិត្យមើល​លទ្ធភាព​ដឹកនាំ​ការងារ​ ​របស់​លោក​ស្វាយ សំ​អ៊ាង​នោះ​ផង ។ ពីព្រោះថា ក្រៅពី​ធ្វើ​ឲ្យ​មន្ត្រីរាជការ ថ្នាំង​ថ្នាក់ ការដឹកនាំ​មិនមាន​ប្រសិទ្ធភាព ទាល់តែសោះ ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ និង​ត្រូវបាន​សម្តេច​ក្រឡាហោម ស្តីបន្ទោស​ផង​ដែរ​។ ពាក់ព័ន្ធ​ករណី​នេះ ​មិន​អាច​ទំនាក់ទំនង​លោក​ស្វាយ សំ​អ៊ាង ដើម្បី​សុំ​ការ​ភ្លឺ​បានទេ​៕ ​ដោយ ៖ រចនា​

spot_img
×