Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ដឹកជញ្ជូន​កញ្ឆា​ក្រៀម​ខុសច្បាប់ ចំនួន​១១​គីឡូក្រាម​

spot_img

​តាកែវ​ ៖ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ បាន​បង្ក្រាប​និង​វាយខ្នោះ​ស្ត្រី​២​នាក់ ក្នុងករណី​ដឹកជញ្ជូន​នូវ​កញ្ឆា​ក្រៀម​ខុសច្បាប់​មួយ​ករណី​ថ្មី​ទៀត​។​

ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បានឲ្យដឹងថា នៅ​យប់​ថ្ងៃ​អង្គារ៍ ទី​២៣ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩ និង​៣៧ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ បាន​ចុះ​បង្ក្រាប​ករណី​ដឹកជញ្ជូន នូវ​កញ្ឆា​ក្រៀម​ខុសច្បាប់​មួយ​ករណី​ថ្មី​ទៀត​ហើយ នៅត្រង់​ចំណុច​ភូមិ​ជ្រោយ​ស្លែង ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ ។ ដោយ​អនុវត្ត​តាម​បទ​ការចង្អុលបង្ហាញ ពី​សំណាក់​លោក​ឧត្តម​សេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត អំពី​បញ្ហា​បទល្មើស​គ្រឿងញៀន កម្លាំង​ជំនាញ​បាន​ធ្វើ​ការស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ១.​ឈ្មោះ គ្រួ​យ ស៊ីវ​ទាង អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ២.​ឈ្មោះ ភាព លាង​ហ៊​ត អាយុ​២៨ រស់នៅ​ភូមិ ឃុំ ជាមួយគ្នា និង​ដកហូត​បាន​រួម​មាន កញ្ឆា​ក្រៀម​១១​គីឡូក្រាម និង ម៉ូតូ​១​គ្រឿង ម៉ាក​ស្គុប​ពី ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1GU-3756 ។

បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុង​ធ្វើ​ការសាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី ៕ ​ដោយ ​៖​ កូឡាប​

spot_img
×