Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្កែ​ញី​សម្រុកចូល​ភ្នក់ភ្លើង​សង្គ្រោះ​ជីវិត​កូន​ដោយ​មិន​គិត​ពី​ជីវិត​ខ្លួន ចុះ​ហេតុអ្វី​មនុស្ស​ខ្លះ​ម្តេច​ក៏​…

spot_img

​លើ​លោក​នេះ​ពុំមែន​មាន​តែ​មនុស្ស​ទេ​ដែល​យល់​អស់​នូវ​អត្ថន័យ​រវាង​មនោសញ្ចេតនា​ម្តាយ​និង​កូន​។​សូម្បី​តែ​ពពួកសត្វ​ក៏​វាយ​ល់ពី​មនោសញ្ចេតនា​គ្រួសារ​ដ៏​ឧត្តុងឧត្តម​នេះ​ដែរ​។​

ឆ្កែ​មេនេះ​ឈ្មោះ​Amanda វា​ពិតជា​រំលង​ចោល​ការភ័យខ្លាច សម្រុកចូល​ទៅក្នុង​ភ្នក់ភ្លើង​ដើម្បី​សង្គ្រោះ​កូន​

​​រូបភាព​ដ៏​កម្រ​ដែល​អ្នក​បាន​ឃើញ​ខាង​ក្រោម កើតឡើង​ពី​ការ​បំផ្ទុះ​គ្រាប់បែក​យ៉ាងធ្ងន់ធ្ងរ​មួយ​កើតឡើង​នៅ​ឈី​លី​។​ប៉ុន្តែ​អ្វី​ដែល​ផុសចេញ​ពី​សោកនាដកម្ម​អាណោចអាធ័ម​នេះ កឺ​រូបភាព​ឆ្កែ​ញី​មួយ​ក្បាល​បាន​ប្រឹងប្រែង​ស្ទុះ​ចូល​ក្នុង​ភ្នក់ភ្លើង​ដើម្បី​សង្គ្រោះ​កូន​ទាំងឡាយ​របស់​វា​។​

​តាម​ប្រភព​ចុះ​ផ្សាយ​ដោយ​កាសែត Daily Mail នៅ​ឈី​លី បាន​កើតឡើង​ករណី​ផ្ទុះ​គ្រាប់បែក​មួយ​។ ផ្ទះ​និង​រថយន្ត​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​។​មេ​ឆ្កែ​មួយ​ក្បាល​ឈ្មោះ​Amanda ទើប​កើត​កូន​បាន​១០​ថ្ងៃ ដែល​ហាក់ដូចជា​មិន​គិត​ដល់​ជី​ត​វិត​ខ្លួន​បាន​រត់​ចូល​ទៅក្នុង​ផ្ទះ​ដែល​កំពុង​ឆេះ​រួច​ពាំ​កូន​វា​ចេញ​មក​ម្តង​មួយៗ ក្រោម​ក្រសែភ្នែក​មនុស្សម្នា​កំពុង​សម្លឹងមើល​។​

ក្តីស្រឡាញ់​ចំពោះ​កូន​ក្នុងអំបូរ​សត្វក៏​ធំធេង​ដូច​មនុស្ស​អីចឹង​

វា​ពិតជា​ឆ្លាត​វៃ រហ័សរ​ហួន ហើយ​ក្លាហាន ដោយ​វា​រត់​ចុះ​រត់ឡើង​ពាំ​កូន​វាយ​កមក​ដាក់​លើ​ជណ្តើរ​នៃ​រថយន្ត​ពន្លត់​អគ្គិភ័យ​រហូតទល់​ពេល​ដែល​វា​ជញ្ជួន​កូន​ទាំងអស់​មក​កាន់​កន្លែង​សុវត្ថិភាព​។​

​ពេទ្យសត្វ​ឈ្មោះ Felipe Lara បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​មាន​បំណង​ទៅ​យក​កូន​របស់ Amanda ទៅ​មើល​ថែ ស្រាប់តែ​វា​បានបង្ហាញ​អាកប្បកិរិយា​រារាំង ប្រហែល​ជា​វា​គិតថា​គេ​អាច​ធ្វើបាប​កូន​វា​។​

នេះ​ពុំមែន​ជា​រឿង​ងាយស្រួល​ឡើយ ប៉ុន្តែ​ដើម្បី​កូន​របស់​វា វា​ហ៊ាន​យក​ជីវិត​ទៅ​ប្តូរ​

​មេ​ឆ្កែ​បន្ទាប់​ពី​ទុកដាក់​កូន​ហើយ វា​អង្គុយ​ក្បែរ​នោះ​ដោយ​បង្ហាញ​អាកប្បកិរិយា​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​កូនៗ​ដែល​ទើប​កើត​ ។

​រូបភាព​ទាំង​នេះ​ប្រហែលជា​នឹង​ដ​ក់ជាប់​អារម្មណ៍​ចំពោះ​អ្នក​ដែល​បាន​សម្លឹង​ឃើញ​សកម្មភាព​នេះ​ផ្ទាល់​ភ្នែក​។ ក្រោយមក ​Amanda និង​កូន​របស់​វា​ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សត្វ​។​គួរឱ្យ​អាណិត​ឆ្កែ​មេនេះ​ណាស់ ព្រោះ​កូន​មួយ​ក្បាល​បាន​រង​ការ​រលាក​ធ្ងន់ធ្ងរ​ពេក​ក៏​ងាប់​បាត់ទៅ ចំណែក​កូន​ឆ្កែ​៤​ទៀត​ពិត​ជា​សំណាង​ដែល​គ្មាន​របួស​អ្វី​ទាំងអស់។

​ពេលនេះ​ Amanda មាន​សុវត្ថិភាព​ជាមួយ​កូនៗ​វា​ហើយ​៕​ សូ​យ​ន​

spot_img
×