Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​បោះពួយ​ចុះ​មក​លើ​ផ្លូវ​ហាយវ៉េ ឆាបឆេះ​យ៉ាង​សាហាវ សំណាងល្អ​ពុំ​បង្ក​គ្រោះថ្នាក់ ហើយ​អ្នកបើកបរ​ក៏​រួច​ពី​ការស្លាប់​ (វីដេអូ)

spot_img

​តាម Sputnik ហេតុ​ការ​នេះ​កើតឡើង​ថ្ងៃទី ២៣ ខែតុលា ម្សិលម៉ិញ នៅលើ​ផ្លូវ​ហាយវ៉េ ១០១ ក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា អាមេរិក ។​

​មន្ទីរ​ពន្លត់​អគ្គិភ័យ Los Angerles ឲ្យដឹងថា យន្តហោះ​ប្រភេទ North-At ដែល​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​អំពី​មូលហេតុ ស្រាប់តែ​បោះពួយ​មក​លើ​ផ្លូវ​ហាយវ៉េ រួច​ឆាបឆេះ​សន្ទោ​រ​សន្ធៅ ។​

​សំណាង​ល្អ​ដែល​ពុំ​បង្ក​ឥទ្ធិពល​ដល់​មធ្យោបាយ​ធ្វើដំណើរ​លើ​ផ្លូវ ។ អ្នកបើកបរ​យន្តហោះ​ក៏​ពុំមាន​បញ្ហា​អ្វី​ដែរ ។​

​កន្លែងកើតហេតុ​សំឡឹង​ពី​ទី​ខ្ពស់​

​យន្តហោះ​ឆាបឆេះ​សន្ធោ​សន្ទៅ​

​តាម​ការពណ៌នា​របស់ Sputnik យន្តហោះ​នេះ​មាន​ពណ៌​ត្រេអ៊ី ស្រដៀង​នឹង​ពណ៌​យន្តហោះ​របស់​ហ្វា​ស៊ីស​អាល្លឺម៉ង់ ។​

​គេ​គ្រាន់តែ​ដឹងថា យន្តហោះ​នេះ​ជា​របស់​ក្រុម​ហោះហើរ Condor Squardron ដែល​ជំនាញ​ខាង​ហោះហើរ​សម្តែង ៕ លី​សា​

ខ្សែ​វីដេអូ​បង្ហោះ​លើ Twitter បង្ហាញឲ្យឃើញ​យន្តហោះ​បាន​ត្រូវ​ពន្លិច​ក្នុង​សមុទ្រ​ភ្លើង ។​

spot_img
×