Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ហៅ​សាមីខ្លួន​រង​ការចោទប្រកាន់ មក​បំភ្លឺ​

spot_img

​ភ្នំពេញ​៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជាក់​អំពី​របាយ​ការណ៍​សកម្មភាព​នានា​ក្នុង​ខែ​វិច្ឆិកា លើ​ករណី​ប្រកាស​ទ្រព្យសម្បត្តិ បំណុល​របស់​មន្ត្រី​សាធារណៈ ពាក្យ​ប្តឹង និង​ការកោះហៅ​សាមីខ្លួន​រង​ការចោទប្រកាន់​មក​ឆ្លើយបំភ្លឺ​នៅ​អង្គភាព​។​

​បើ​យោង​តាម​សេចក្តីជូនដំណឹង ស្តីពី កិច្ចប្រជុំ​លើក​ទី​២៩ អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១៧ ដែល​មាន​លោក​តុ​ប សំ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ជា​ប្រធាន​អង្គប្រជុំ​។ ក្នុង​អង្គប្រជុំ​នោះ លោក​ទេសរដ្ឋមន្ត្រី​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែង​អំពី​សកម្មភាព​ការងារ​របស់​អង្គភាព​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ទាក់ទង​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​សមាជិក​រដ្ឋសភា និង​មន្ត្រី​សាធារណៈ​ដែល​មាន​អាណត្តិ​ជ្រើសតាំង ដែល​ត្រូបបាន​បញ្ចប់​តួនាទី​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​ជូន​ព័ត៌មាន​ដល់​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​ត្រូវបាន​បញ្ចប់​ការងារ អាច​ធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​មក​អង្គភាព​ប្រឆាំង​អំពើពុករលួយ តាមរយៈ​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​ប្រចាំ​ង​នៅ​ក្រសួង ស្ថាប័ន បុគ្គល​ណា​ដែល​អាច​ជួយ​បញ្ជូន​ឯកសារ​នេះ​មក​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឬ​តាមរយៈ​ប្រៃសណីយ៍​ក៏បាន​។​

​នៅក្នុង​ខែ​វិច្ឆិកា​នេះដែរ លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់បន្ថែម​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ទទួល​ពាក្យ​ប្តឹង​ចំនួន​៥០​ពាក្យ ក្នុងនោះ​មាន​ពាក្យ​ប្តឹង​អនាមិក​ចំនួន​២៥​ពាក្យ ស្នើ​នឹង​៥០​ភាគរយ ។ អង្គភាព​បាន​ឲ្យ​សាមី​ខ្លួនរង​ការចោទប្រកាន់​ធ្វើការ​បំភ្លឺ​ចំនួន​១១​លិខិត បាន​ស្រាវជ្រាវ​លើ​បណ្តឹង​ចំនួន​១៤​បណ្តឹង និង​បាន​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​ចំនួន​៤៣​ម្ចាស់​បណ្តឹង ក្រោយ​ស្រាវជ្រាវ​ពាក្យ​ប្តឹង​របស់គាត់​មិនឃើញ​មាន​តម្រុយ​នៃ​អំពើ​ពុករលួយ​ទេ​។​

​ទោះយ៉ាងណា លោក​តុ​ប សំ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​ជំរុញ​និង​លើកទឹកចិត្ត គាំទ្រ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យ​បន្ត​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ប្រឆាំង​អំពើពុករលួយ​បន្ថែមទៀត​៕ ដោយ​៖​កូឡាប​

spot_img
×