Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​រក្សា​សុខ​ភាព​ឲ្យនៅ​ល្អ អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​បរិភោគ​អាហារ​ទាំង​នេះ​ឲ្យបាន​ច្រើន​

spot_img

​បើ​អ្នក​កំពុង​កើត​ជំងឺ​ទឹកនោម​ផ្អែម អ្នក​ត្រូវ​សួរ​ខ្លួនឯង​ថា អាហារ​អ្វីខ្លះ​អ្នក​គួ​រញុាំ​រាល់ថ្ងៃ និង​អាហារ​អ្វី​ខ្លះទៀត​ដែល​មិនគួ​រញុាំ​។​


​របប​អាហារ​ដែល​អ្នក​ទទួល​ទាន​អាច​រក្សា​សុខ​ភាព​របស់​អ្នក​ឲ្យនៅ​ល្អ​បាន ខណៈ​ដែល​អាហារ​ផ្សេងៗ​ទៀត អាច​បណ្តាល​ឲ្យ​ជំងឺ​អ្នក​
​វិវត្តន៍​ធ្ងន់ធ្ងរ​ទៅៗ​។​

​ប៉ុន្តែ​សូម​កុំ​ព្រួយបារម្ភ ព្រោះ​ពួក​យើង​នឹង​ណែនាំ​ប្រភេទ​អាហារ​ឆ្ងាញ់ៗ​ជាច្រើន អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​ទទួល​ទាន ហើយ​មិន​ប៉ះពាល់​
​ដល់​សុខភាព​។ អាហារ​ទាំងនោះ​រួមមាន​៖

– សណ្តែក ៖ វា​មាន​ជាតិ​សរសៃ​ខ្ពស់ ហើយក៏​ជា​ប្រភព​ដ៏​ល្អ នៃ​ជាតិ​ម៉ាញេស្យូម និង​ប៉ូ​តា​ស្យូម​។​

-​បន្លែ​ពណ៌​ខៀវ​ចាស់ ៖ ស្ពៃ និង​ខាត់ណា … មាន​កាឡូរី និង​កាបូ​អ៊ី​ដ្រាត​តិច​។​

– ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ជូរៗ ៖ ទំពាំងបាយជូ​រ ក្រូច និង​ក្រូចឆ្មារ សម្បូរ​ជាតិ​សរសៃ និង​វីតាមីន C​។​

– ដំឡូងបារាំង​ផ្អែម ៖ វា​សម្បូរ​ដោយ​វីតាមីន A និង​ជាតិ​សរសៃ​។​

– ពពួក​បឺរី ៖ ប្លូ​បឺរី ស្ត្របឺ​រី រេ​ត​បឺរី សុទ្ធតែ​ល្អ ព្រោះ​វា​មាន​ជាតិ​អង់​ទី​អុក​ស៊ីដង់ វីតាមីន និង​ជាតិ​សរសៃ​ខ្ពស់​។​
– ប៉េង​ប៉ោះ ៖ សម្បូរ​ជាតិ​ដែក វីតាមីន C និង E​។​

– ខ្លាញ់​ត្រី អូ​ម៉េ​ហ្កា 3 ៖ ត្រី​សាល​ម៉ុង ស្ថិត​ក្នុង​បញ្ជី​ដ៏​ល្អ​បំផុត​។​

– គ្រាប់​ធញ្ញជាតិ ៖ វា​ផ្តល់​នូវ​សារធាតុចិញ្ចឹម ដែល​ខ្លួនប្រាណ​អ្នកត្រូវការ​។​

– ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់ និង​ទឹកដោះគោ​ជូរ ៖ ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​កាល់​ស្យូប និង​វីតាមីន D​។​

– រុក្ខជាតិ Vernonia ៖ ជួយ​បញ្ចុះ​ជាតិ​ស្ករ និង​សម្ពាធ​ឈាម ដែល​ល្អ​បំផុត សម្រាប់​អ្នក​ជំងឺលើសឈាម និង​ទឹកនោមផ្អែម​

​អត្ថបទ​៖ health

spot_img
×