Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ NASA ប្រទះ​ឃើញ​ផ្ទាំង​ទឹកកក​រាង​បួន​ជ្រុង​ដ៏​ធំ អណ្តែត​នៅ​ប៉ូល​ខាងត្បូង​

spot_img

NASA ប្រកាស​ឲ្យឃើញ​ផ្ទាំង​ទឹកក​ករាង​ចតុ​កោណ​កែង​ថ្មីៗ​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​ស្ថាប័ន​អាកាសចរណ៍ អវកាស អាមេរិក (NASA) បាន​រកឃើញ​ផ្ទាំង​ទឹកកក ១​ដុំ រាង​ចតុកោណកែង នៅ​សមុទ្រ Weddell ប៉ូល​ខាងត្បូង ។​

​តាម BBC ក្រុម​អ្នកវិទ្យាសាស្ត្រ​ឲ្យដឹងថា ផ្ទាំង​ថ្ម​នេះ​ត្រូវបាន​រកឃើញ​នៅ​កៀក​ជាមួយ​ផ្ទាំង​ទឹកកក​ដ៏​ធំ​សម្បើម​មួយទៀត ដែល​បាន​ផ្តាច់ចេញ​ពី​ទំនាប​ទឹកកក Larsen C កាលពីដើម​ខែ​កក្កដា ។​

​ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​ពួកគេ​ភ្ញាក់ផ្អើល​នោះ​ព្រោះតែ​ផ្ទាំង​ទឹកកក​នេះ​មាន​រាង​ចតុកោណកែង​… ស្មើ​ហាក់ដូចជា​បង្កើតឡើង​ដោយ​បាតដៃ​របស់​មនុស្ស ។​

​តាមរយៈ​រូបភាព​នៃ​មុខកាត់​របស់​វា​បញ្ជាក់​ថា វា​ទើប “​ផ្តាច់ខ្លួន​” ចេញ​ប៉ុណ្ណោះ ។ វា​មាន​បណ្តោយ​ប្រមាណ ១៦.០០០​ម៉ែត្រ ។​

NASA ក៏​បាន​រកឃើញ​ផ្ទាំង​ទឹកកក រាង​ត្រីកោណ​១​ទៀត​ដែរ ។​

​ពេលនេះ NASA កំពុង​ប្រមូលផ្តុំ​ធ្វើការ​ស្រាវជ្រាវ​ពិសេស​ដល់​បាតុភូត​ផ្ទាំង​ទឹក​កកធំ ផ្តាច់ខ្លួន​ចេញ​ពី​គ្នា ។ ព្រោះថា វា​នឹង​បង្ហើប​ឲ្យឃើញ​នូវ​ប្រព័ន្ធ​ជីវសាស្ត្រច​ម្រុះ​នៅ​ពីក្រោម​នោះ ដែល​រាប់​ពាន់​ឆ្នាំ​ហើយ​មនុស្សលោក​ពុំ​បាន​ស្រាវជ្រាវ និង​មាន​ព័ត៌មាន​ច្បាស់លាស់​អ្វី​ឡើយ ៕ ចន្ទ្រា​

spot_img
×