Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​ប្រិយមិត្ត​មាន​ត្រូវ​កូនចៅ​រក​រឿង​ដូច​…​ខ្ញុំ​ទេ​!?

spot_img

​ដោយ​ពុំ​ចង់​រំខាន​ដល់​ម្ចាស់​ហាង​ស៊ុប (​សុំ​មិន​បញ្ចេញ​យីហោ​) កំពុង​ដុះ​ដូច​ផ្សិត​នៅ​ស្រុក​យើង​បច្ចុប្បន្ន​នេះ សូម​លើក​ឡើង​ហើយ​បញ្ជាក់ថា វា​ជា​ហាង​ស៊ុប “​នាំចូល​ពី​បរទេស​” នៅក្នុង​ខណ្ឌ​ទួលគោក ។​

​រឿងរ៉ាវ​គឺ ៖ ពួក​យើង​បាន​ហៅ​ស៊ុប​១​ឆ្នាំ បន្លែ បង្គា​រ និង​សាច់ ព្រមទាំង​គ្រឿង​សមុទ្រ ។​

​បញ្ហា​ស្ថិត​ត្រង់​គ្រឿង​សមុទ្រ​នោះ​ឯង ។ តាមពិត​ទៅ​មិន​ចង់​រំលឹក​ទេ តែ​ចង់​ចែករំលែក​ឲ្យ​ប្រិយមិត្ត​សើច​លេង​ប៉ុណ្ណោះ ។​

​នោះ​គឺ​ពេលដែល​យើង​លូក​ចង្កឹះ​ចាប់យក​គ្រឿង​សមុទ្រ​មាន​មឹក​ដាក់ចូល (​គិតថា​វា​ក្រ​ឆ្អិន​) ។​

​រង់ចាំ​មួយសន្ទុះ​ធំ​យើង​ក៏​ចាប់​យក​មឹក​មក​ដាក់​ចាន​ក្មេងៗ ស្រាប់តែ​ពួកវា​ថា ពុំមែន​ទេ ហើយ​ថា​យើង​លេង​បន្លំ​ភ្នែក​របស់​វា ។ ពួក​វា​បាន​ចង្អុល​ទៅ​មឹក​ក្នុង​ចាន​ដែល​នៅ​ស្រស់ ចាត់ទុក​ជា​ភស្តុតាង “​មិន​អាច​ប្រកែក​បាន​” ។​

​ទោះបីជា​ប្រឹង​ពន្យល់ថា កាលណា​ត្រូវ​ទឹក​ក្តៅ​គឺ​វា​រួម​តួច ១/៤ ដូច្នេះ​ឯង​ញ៉ាំ​ទៅ ឆ្ងាញ់​ណាស់ ! ។ ទោះយ៉ាងណា ក្នុង​ក្រសែភ្នែក​ពួកវា បាន​បង្ហាញ​ច្បាស់​ថា វា “​មិន​ជឿ​ដាច់ខាត​” ។​

​បន្ទាប់មក​យើង​ក៏​ចាប់​បង្គារ​ស្រស់ៗ មក​ដាក់​ចូល​ហើយ​នឹក​ក្នុង​ចិត្ត​ថា អាច​កើតមាន​ករណី “​ប្រែក្លាយ​” ដូច​ខាងលើ​ទៀត ប្រាកដ​ជា​កុន​ហើយ ។ មែន​! បង្គារ​បាន​ស្រក​គីឡូ​ប្រមាណ ១/៣ ។ អ្វីៗ​កើតឡើង​នោះ ប្រិយមិត្ត​ប្រាកដ​ជា​យល់​ហើយ ។​

​ខ្ញុំ​បាន​សាកសួរ​អ្នកមាន​ពិសោធន៍​ខាង​អាហារ​សមុទ្រ គេ​ប្រាប់ថា ៖ “​មឹក​ទាំងនោះ​អាច​ត្រូវ​ប៊ូ​ម​បញ្ចូល​ទឹក ត្រាំ​ទឹកកក ឬក៏​អាច​ប៊ូ​ម​បន្ថែម​ចាហួយ​ចូល ហេតុនេះ​ពេល​ប៉ះ​ទឹក​ក្តៅ​ប្រាកដ​ជា​ត្រូវ​រួញ​តូច​មក​វិញ ព្រោះ​អ្វីដែល​ប៊ូ​ម​បញ្ចូល​វា​ហូរ​ចេញ​ក្រៅ​អស់​!” ។​

​រឿង​មាន​តែ​ប៉ុណ្ណឹង ប្រិយមិត្ត​ជួយ​ឲ្យយោបល់​! តែ​យ៉ាងណា​ខ្ញុំ​សូម​រៀង​ហើយ ហើយ​…​គ្រឿង​សមុទ្រ​បើ​មិនឃើញ​ផ្ទាល់​ថា​នៅរស់​ទេ​នោះ​! ៕ ចន្ទ្រា​

spot_img
×