Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ជួប​រឿង​ពិបាក ឧបសគ្គ​ច្រើន ។ លុយកាក់​មិនល្អ ប្រយ័ត្ន​រក្សា​កាបូប​ប្រាក់​ឲ្យ​គត់​មត់ ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិន​ស្ថិរភាព ត្រូវ​សម្រួល​ផ្លូវចិត្ត​ពេលធ្វើការ ។ លុយកាក់ ខ្សត់ខ្សោយ មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មាន​ការខ្វែងគំនិត​គ្នា​ឈាន​ដល់​ការ​តម​ពាក្យ​សម្តី ។​

​ឆ្នាំ​ខាល ៖ ការងារ ធ្វើ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​ព្រោះ​មាន​អ្នក​ច្រណែន​ឈ្នានីស​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា ពុំ​មាន​អ្វី​ប្រសើរ​ជាង​មុន ។ មនោសញ្ចេតនា រីករាយ​សុភមង្គល ។​

​ឆ្នាំ​ថោះ ៖ ការងារ ដោយ​ការប្រឹងប្រែង​ព្យាយាម​របស់​អ្នក​ទើប​ទទួលបាន​ការគាំទ្រ​ងាយ​តម្លៃ​ខ្ពស់​ពី​មនុស្ស​នៅ​ជុំវិញ ។ លុយកាក់ គួរ​រៀនសូត្រ​បន្ថែម​ចំណេះដឹង​អំពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា មាន​ព័ត៌មាន​សប្បាយ​ច្រើន ។​

​ឆ្នាំ​រោង ៖ ការងារ មាន​ការខ្វែងគំនិត​គ្នា​ជាមួយ​ថ្នាក់លើ គួរ​ប្រយ័ត្ន​ពាក្យសម្តី ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការវិនិយោគ ។ មនោសញ្ចេតនា ងាយ​កើតរឿង​ថ្នាំងថ្នាក់​ចិត្ត​ចំពោះ​គ្នា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ជួប​សំណាងល្អ​ច្រើន មាន​អ្នក​ជួយ​ជ្រោមជ្រែង​ការពារ ។ លុយកាកក់ ត្រូវ​ចេះ​ក្តាប់​ឱកាស​ទើប​មាន​ប្រយោជន៍​សម្រាប់​ការវិនិយោគ ។ មនោសញ្ចេតនា ល្អប្រសើរ​។​

​ឆ្នាំ​មមី ៖ ការងារ ថ្ងៃ​នេះ​អំណោយផល​ល្អ​សម្រាប់​ការសហការ​រកស៊ី ពង្រីក​បុព្វហេតុ ។ លុយកាក់ ប្រភព​ចំណូល​សំខាន់ និង​បន្ទាប់បន្សំ​សុទ្ធ​តែ​កើនឡើង ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​គូស្នេហ៍ ។​

​ឆ្នាំ​មមែ​៖ ការងារ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន ដូច​បំណង ។ លុយកាក់ ថ្ងៃនេះ​សមស្រប​សម្រាប់​ការវិនិយោគ​រក​ចំណេញ ។ មនោសញ្ចេតនា រីករាយ សុខដុមរមនា ។​

​ឆ្នាំ​វក ៖ ការងារ ល្អ រាល់​ការលំបាក ឧបសគ្គ​មុនៗ​នេះ​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួច​ក្នុង​ថ្ងៃនេះ ។ លុយកាក់ ធូរធារ អាច​បោះទុន​វិនិយោគ​បន្ថែម​។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ ។​

​ឆ្នាំ​រកា ៖ ការងារ រីកចម្រើន មាន​អ្នក​ជួយ​យក​អាសា​គ្រប់ពេល ។ លុយកាក់ មិត្តភក្តិ​នាំ​មក​ឲ្យ​នូវ​ឱកាស​រក​ប្រាក់​ជាច្រើន ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំចរ ៖ ការងារ​ជួប​អន្ទាក់​ច្រើន ត្រូវ​នឹងនរ​ដោះស្រាយ​គ្រប់​ស្ថានការណ៍ ។ លុយកាក់ ខ្សត់ខ្សោយ ត្រូវ​ចំណាយ​ច្រើន ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​កុរ ៖ ការងារ ត្រូវបាន​អ្នក​រួម​ការងារ និង​ថ្នាក់លើ​កោតសរសើរ​ពេញចិត្ត ។ លុយកាក់ ចំណូល​កើនឡើង តែ​ក៏​មិន​ត្រូវ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ៕​

spot_img
×