Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មិនធម្មតា​ទេ​! ស៊ា​ប ឈៀង​ហេង បញ្ចេញ​សមត្ថភាព​​មួយ​​ក្បាច់​នេះ ធ្វើ​​ឲ្យ​​អ្នក​គណៈកម្មការ និងទស្សនិកជន ចាត់​ទុក​ថា​ជា​អ្នកប្រាជ្ញដ៏ក្មេងខ្ចី (​វីដេអូ​)

spot_img

​កុមារា ស៊ា​ប ឈៀង​ហេង បាន​កំពុង​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ខ្មែរ​យើង កោតសរសើរ​យ៉ាងខ្លាំង និង​ចាត់ទុកថា​ជា​ទំពាំង​ស្នង​ប្ញ​ស្សី​ដ៏​កម្រ​មួយ បន្ទាប់ពី​ប្អូនប្រុស​បាន​ឡើង​បញ្ចេញ​សមត្ថភាព​ដ៏​អង់អាច​ក្លាហាន និង​បញ្ចេញ​វោហា​ស័ព្ទ​ជាមួយ​កំណាព្យ និង​សុភាសិត​អប់រំ​ហូរ​ដូច​ទឹក​ដ៏​អស្ចារ្យ នៅក្នុង​កម្មវិធី Cambodia’s Got Talent រដូវ​កាល​ទី​២ វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រាត់ នៃ​សប្តាហ៍​ទី​៤ កាល​ពេល​ថ្មីៗ​នេះ ។​

​បន្ទាប់ពី​បង្ហាញ​សមត្ថភាព​ដ៏​វ័យឆ្លាត សូត្រ​កំណាព្យ និង​សុ​វ​ភាសិត​យ៉ាង​រលូន និង​លេងសើច​ជាមួយ​គណៈកម្មកា​ប្រកបដោយ​ការគោរព និង​សុជីវធម៌ កុមារា ស៊ា​ប ឈៀង​ហេង បាន​បង្ហើប​ប្រាប់​ទៅដល់​គណៈកម្មការ និង​ទស្សនិកជន​ថា បំណងប្រាថ្នា​របស់ខ្លួន​នា​ថ្ងៃ​អនាគត គឺ​ចង់​ក្លាយជា «​បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ​»​។

​ជាការ​ពិតណាស់ នៅពេល​លឺដូច្នេះ គណៈកម្មការ អ្នកស្រី អម្ពរ ទេវី បាន​សម្តែង​នូវ​ក្តីរំភើប​យ៉ាងខ្លាំង និង​ព្រមទាំង​និយាយ​ទាំង​អួ​ង​ដើម​ក​តែម្តង ព្រោះតែ​អ្នកស្រី​បានឃើញ​កុមារ​កម្ពុ​ជាមួយ​រូបនេះ មាន​ភាព​វ័យឆ្លាត​យ៉ាងនេះ ហើយ​អ្នកស្រី​សង្ឃឹមថា កុមារា ស៊ា​ប ឈៀង​ហេង នឹង​ក្លាយជា​បណ្ឌិត ឬ គ្រូ​ពោរពេញ​ដោយ​ចំណេះដឹង​ខ្ពង់ខ្ពស់​ម្នាក់ នៅ​ថ្ងៃ​អនាគត ។ ជាមួយ​ក្តីរំភើប​នេះ​ផងដែរ ដោយ​ពុំ​បង្អង់​យូរ អ្នកស្រី ក៏​ចុច​ប៊ូ​តុង​មាស​ភ្លាមៗ ធ្វើ​ឲ្យ​ទស្សនិកជន​រំភើបចិត្ត​ស្ទើរ​ស្រក់​ទឹកភ្នែក​ជំនួស​កុមារ​តូច​នេះ​តែម្តង ៕ ដោយ​៖ ចន្ទី​

spot_img
×