Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

New York ប្រកាសអាសន្ន​សំណូមព​រ​ពលរដ្ឋ​«​លាក់ខ្លួន​នៅនឹងកន្លែង​»

spot_img

​ប៉ូលិស​ទីក្រុង​New York បានប្រកាស​អាសន្ន ហើយ​អំពាវនាវ​ដល់​ពលរដ្ឋ​រក​កន្លែង​«​លាក់ខ្លួន​នៅនឹងកន្លែង​» ជិត​អគារ​Time Warner បន្ទាប់ពី​គេ​រកឃើញ​កញ្ចប់​បញ្ញើ​ប្រៃសណីយ៍​ក្នុង​ប្រអប់​សំបុត្រ​របស់​អគារ​ដែលមាន​ស្នាក់ការ​របស់​CNN នេះ​។​

​បុគ្គលិក​CNN ជម្លៀស​ចេញពី​អគារ​Time Warner ក្រោយពេល​រកឃើញ​កញ្ចប់​បញ្ញើ​ប្រៃសណីយ៍​ក្នុង​ប្រអប់​សំបុត្រ​ក្នុង​អគារ​ដែលមាន​ស្នាក់ការ​របស់ខ្លួន​

​តាម​CNN កញ្ចប់​បញ្ញើ​ប្រៃសណីយ៍​ត្រូវបាន​រកឃើញ​នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៤​តុលា​( ម៉ោង​២១​នៅ​កម្ពុជា​) ក្នុង​ប្រអប់​សំបុត្រ​របស់​អគារ​Time Warner នា​បុរី​New York​។​

​បណ្តា​បុគ្គលិក​របស់ CNN ក៏ដូចជា​មនុស្សម្នា​ក្នុង​អគារ​Time Warner ត្រូវបាន​ជម្លៀសចេញ​ភ្លាមៗ​ដើម្បី​បង្ការ​ស្ថានការណ៍​អាក្រក់​។​

​ប៉ុន្មាន​ម៉ោង​មុន​នោះ​ប៉ុណ្ណោះ កញ្ចប់​បញ្ញើ​ប្រៃសណីយ៍​គួរ​ឱ្ស​សង្ស័យ​មួយចំនួន​ក៏ត្រូវ​បាន​គេ​រកឃើញ​ផ្ញើ​ទៅកាន់ គេហដ្ឋាន​របស់​អតីត​ប្រធានាធិបតី Bill Clinton និង​Barack Obama ផងដែរ​។​

​តាម Channel NBC News កញ្ចប់​ប្រៃសណីយ៍​ទាំងនោះ​អាច​ផ្ទុក​នូវ​គ្រាប់បែក​បំពង់​មួយ​នៅ​គេហដ្ឋាន​របស់​មហាសេដ្ឋី George Soros នៅ​New York កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។​

​តាម Reuters ការិយាល័យ​មួយ​នៅ​រដ្ឋ Florida ក៏​ត្រូវបាន​ជម្លៀសចេញ​ក្រោយពី​គេ​ប្រទះឃើញ​កញ្ចប់​ប្រៃសណីយ៍​គួរ​ឱ្ស​សង្ស័យ​មួយ​។ ក្រៅពីនោះ​ប្រភពព័ត៌មាន​មួយ ចំនួន​ឱ្យដឹងថា មាន​កញ្ចប់​ប្រៃសណីយ៍​គួរឱ្យ​សង្ស័យ​មួយទៀត​ត្រូវបាន​ផ្ញើ​ទៅកាន់​
​សេត​វិមាន ប៉ុន្តែ​ប្រភព​ច្បាស់​ការណ៍​បាន​បដិសេធ​ព័ត៌មាន​នេះ​។​

​ប្រតិកម្ម​ថ្មី​បំផុត​មួយ​របស់​អនុ​ប្រធានាធិបតី​អាមេរិក Mike Pence បានធ្វើការ​ថ្កោលទោស​រាល់​ឧបាយកល​វាយប្រហារ​ខាងលើ ហើយ​សន្យា​នឹង​នាំ​ជនដៃដល់​ទាំងនោះ​ឱ្យ​ចេញមក​បង្ហាញមុខ​និង​ទទួលខុសត្រូវ​៕​សូ​យ​ន​

spot_img
×