Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើ​ស្ពាន​តម្លៃ ២០.០០០​លាន​ដុល្លារ ដែល​វែង​បំផុត​ពិភពលោក ទើប​ត្រូវបាន​សម្ពោធ (មានវីដេអូ)

spot_img

​ប្រធាន​រដ្ឋ​ចិន Xi Jinping បាន​អញ្ជើញ​ទៅ​សម្ពោធ​ដោយផ្ទាល់​ស្ពាន zhouhai (​សមុទ្រ​ពេជ្រ​) ដែលជា​ស្ពាន​ឆ្លង​សមុទ្រ​វែង​បំផុត​ពិភពលោក ត្រូវ​ចំណាយ​អស់​ថវិកា​២០.០០០​លាន​ដុល្លារ​។​

ស្ពាន​zhouhai សម្លឹង​មកពី​ទី​ខ្ពស់​

ស្ពាន​zhouhai មាន​បណ្តា​យ​៥៥​គីឡូម៉ែត្រ ត​ភ្ជាប់​ទីក្រុង​ជាប់​ឆ្នេរសមុទ្រ​ធំ​៣​គឺ Hong Kong, Macau និង zhouhai ខេត្ត​ក្វាង​ដុង​
​ស្ពាន​នេះ​ចំណាយពេល​សាងសង់​អស់ ៦​ឆ្នាំ ។​

​គិត​ចាប់​ពីថ្ងៃ​សម្ពោធ​ការដ្ឋាន គេ​បាន​ប្រើពេល​វេលា​អស់​៩​ឆ្នាំ ក្នុងនោះ​មានពេលខ្លះ​ត្រូវ​ផ្អាក​ដើម្បី​ធានា​សុវត្ថិភាព​ពលករ​។​យ៉ាងតិច​មានកម្ម​ករ​១៨​នាក់​បាន​ស្លាប់​ក្នុងអំឡុងពេល អនុវត្តន៍​គ្រោងការណ៍​នេះ​។​

​សំណង់​ស្ពាន​នេះ​អាច​ឈរ​យ៉ាងរឹងមាំ ទោះបី​មានការ​រញ្ជួយ​ដី ឬ​ព្យុះ​ក៏ដោយ​។ វា​បាន​ប្រើប្រាស់​ដែកថែប​400.000 ​តោន គ្រប់គ្រាន់​សម្រាប់​សាងសង់​Tour Eiffel របស់​បារាំង​ដល់​ទៅ​៦០​។​

ស្ពាន​នេះ​ប្រើ​ដែកថែប​អស់​400.000 ​តោន

​ចម្ងាយ​ស្ពាន​ជិត​៣០​គីឡូម៉ែត្រ ត្រូវបាន​សាងសង់​ឆ្លងកាត់​សមុទ្រ​ពេជ្រ​។ ដើម្បី​ទុក​ផ្លូវ​ឱ្យ​នាវា​ចរាចរណ៍​បាន​ស្រួល នោះ​មាន​កំណាត់​ផ្លូវ​ប្រវែង 6,7km ត្រូវបាន​ស្ថាបនា​នៅ​បាតសមុទ្រ​ចន្លោះ​កោះ​សិប្ប​និមិត្ត​ចំនួន​២​។​

​មុននេះ​ដើម្បី​ធ្វើដំណើរ​ពី​ហុងកុង​ដល់ zhouhai ត្រូវ​ប្រើពេល​៤​ម៉ោង ប៉ុន្តែ​នៅពេល​មាន​ស្ពាន​ថ្មី​នេះ​គេ​ប្រើពេល​តែ​៣០ នាទី​ប៉ុណ្ណោះ​។​​

កោះ​សិប្ប​និមិត្ត​មួយ​បង្កើតឡើង​សម្រាប់​ស្ពាន zhouhai។

​ពុំមែន​អ្នកណា​ក៏​អាច​បើកបរ​រថយន្ត​ឆ្លងកាត់​ស្ពាន​zhouhai បានទេ​។​ចង់​ឆ្លងកាត់​ស្ពាន​នេះ​ត្រូវសុំ​លិខិតអនុញ្ញាត​ពិសេស ហើយ​បង់​ប្រាក់កម្រៃ​។​គេ​គិតថា​ក្នុង​មួយថ្ងៃៗ​នឹងមាន មធ្យោបាយ​ដឹកជញ្ជូន​ចំនួន​៩២០០​ឆ្លងកាត់​ស្ពាន​នេះ​។​

​ស្ពាន​zhouhai នៅពេល​រាត្រី​


​កោះ​សិប្ប​និមិត្ត​មុនពេល​ចុះទៅ​ក្រោម​ស្ពាន​នា​បាតសមុទ្រ​


​ប្រជាជន​នាំគ្នា​សម្លឹងមើល​ស្ពាន​ពី​ចម្ងាយ​


ស្ថានីយ​មុនពេល​ឡើង​ស្ពាន​

spot_img
×