Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ជួប​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​ដោះស្រាយ​បញ្ហាដីធ្លី​នៅ​ឃុំ​២​ធ្នូ​

spot_img

​ភ្នំពេញ ​៖ បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​តវ៉ា កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែតុលា​មក​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​បើក​កិច្ចប្រជុំ​ជាមួយ​តំណាង​ប្រជាពលរដ្ឋ ដែល​មក​តវ៉ា​ករណី​វិវាទ​ដីធ្លី ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច ក្រុមហ៊ុនចំការកៅស៊ូ​មេមត់ ស្ថិតនៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ នៅ​ទីស្ដីការក្រសួង​។​

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ទទួលស្គាល់ថា បាន​ចូល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ ដែល​បានផ្ដល់​សិទ្ធិ​សម្បទាន​សេដ្ឋកិច្ច ជូន​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់ ស្ថិតនៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ពិតប្រាកដ​មែន ដោយសារ​ខ្វះ​ដី​បង្កបង្កើនផល​។​

​បើតាម​ក្រសួង​រៀបចំ​ដែនដី ប្រជាពលរដ្ឋ​ទាំងអស់នោះ បាន​យល់ព្រម​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ ដើម្បី​បន្ដ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្តក្រចេះ សំដៅ​ព​ន្លឿ​ន​ការធ្វើ​អត្ដ​សញ្ញាណ​កម្ម​ពី​មូលដ្ឋាន​ដើម ដែល​ពួកគាត់​រស់នៅ​អចិន្ដ្រៃយ៍​ឲ្យ​បានច្បាស់លាស់ ហើយ​យល់ព្រម​ទទួលយក​ដី តាម​ទំហំ និង​ទីកន្លែង​តាម​ការរៀបចំ​របស់​អា​ជ្ញា​ធរ​ខេត្ដ​ក្រចេះ​។​

រាជ​រដ្ឋា​ភ​ភិ​បាល​កម្ពុជា យកចិត្តទុកដាក់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​តវ៉ា​ដែល​ខ្វះ​ដី​លំនៅឋាន និង​ដី​បង្កបង្កើនផល​ពិតប្រាកដ​មែន ដោយ​ត្រូវ​ដាក់សំណើ​តាមរយៈ​អាជ្ញាធរ​ដែនដី​សាមី ស្របតាម​នីតិវិធីសម្បទា​ន​ដី​សង្គមកិច្ច​។​

ប្រជាពលរដ្ឋ​សន្យា​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ក្នុងការ​ទប់ស្កាត់​ការចូល​ទន្ទ្រាន​ដី​រដ្ឋ ការ​ញុះញង់ និង​ការ​ក្លែងបន្លំ​ផ្ដល់ព័ត៌មាន​មិន​ពិត ដែល​បង្ក​ឲ្យ​យឺតយ៉ាវ​ដល់​ដំណើរការ​ដោះស្រាយ​។ ក្នុងករណី​មានការ​បន្ដ​ចូល​ទន្ទ្រាន​ដី​រដ្ឋ ញុះញង់ និង​ក្លែងបន្លំ​ផ្ដល់ព័ត៌មាន​មិន​ពិត ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​ជា​ធរមាន​៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×