Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​វាយប្រហារ​លោក​តែម ម៉ឺន មេ​កីឡាប្រដាល់​ថា​ពុករលួយ​

spot_img

​ភ្នំពេញ ​៖ ​គ្រូ​ប្រដាល់​ជម្រើសជាតិ​និង​ជា​អតីត​កីឡាករ​ប្រដាល់​ជើងចាស់​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​លោក​អេ ភូ​ថង​សូម​អំពាវនាវ​ដល់​ម្ចាស់ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​“PhiromCam”​បញ្ឈប់​យកឈ្មោះ​លោក​ទៅលេង​សើច​ដោយ​បំផ្លើស​ថា​លោក​និយាយ មិនល្អ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​តែម ម៉ឺន​ប្រមុខ​ប្រដាល់​គុន​ខ្មែរ​។​

​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​“PhiromCam”​បានសរសេរថា​ “​លោកគ្រូ​អេ ភូ​ថង​បាន​និយាយថា នៅក្នុង​​សហព័ន្ធ​ប្រដាល់​​ពុក​រលួយ​ចុយ​ម៉ា​យ អត់​មាន​អាណា​មើលឃើញ​គឺ​គិតតែ​លុយ ។​ អញ្ចឹង​ប្រដាល់​ខ្មែរ​គ្មាន​ថ្ងៃ​រីកចម្រើន​ដូច​គេទេ ​បើ​មាន​មេ​សហព័ន្ធ​ធុនៗ​នេះ ។​ឯកឧត្តម​តែម ម៉ឺន​គឺជា​និម្មិត​រូប​នៃ​ការដឹកនាំ​កីឡាប្រដាល់​ខ្មែរ​ទៅរក​ភាព​​មហា​អន់​កីឡាករ និង គ្រូបង្វឹក​ថ្នាំងថ្នាក់​និង​និយាយដើម​គ្រប់គ្នា បើ​មិនចេះ​ធ្វើការ​លោក​គួរតែ​លាឈប់​ទៅ​។ ខ្ញុំ​ក៏​មើលឃើញថា​អន់​ដែរ” ។​

​លោក​អេ​ភូ​ថង​ព្រមាន​ថា ​លោក​នឹង​ចាត់ការ​ទៅតាម​ច្បាប់ ប្រសិនបើ​ម្ចាស់​គណនី​ខាងលើ នៅ​មិន​ព្រម​បញ្ឈប់​ការសរសេរ​បែបនេះ ។​

​ជាមួយនឹង​ការបដិសេធ​នេះ​គ្រូបង្វឹក​រូបនេះ​អះអាងថា សព្វថ្ងៃ​កីឡាប្រដាល់​គុន​ខ្មែរ​មានការ​រីកចម្រើន​ខ្លាំងណាស់ ។ ​កីឡាករ​មួយចំនួន​ចេញទៅ​ប្រកួត នៅក្រៅ​ប្រទេស​ខ្លះ​ចេញទៅ​ធ្វើជា​គ្រូ​ហើយ ទីផ្សារ​ប្រកួត​នៅ​ស្រុក​ខ្មែរ​ក៏កាន់តែ​មាន​ទំ​ហ៊ំ​ធំ​ឡើងៗ​ជា​រៀងរាល់ថ្ងៃ​ដែរ​។​ កីឡាករ​មាន​ជីវភាព​ធូរធារ​មាន ម៉ូតូ​ជិះ​ល្អៗ​ឯ​ខ្លះទៀត​មាន​រហូតដល់​ទៅ​​រថយន្ដ​ទៀតផង ។​

​ចំពោះ​លុយ​តម្លៃ​ខ្លួន​ប្រកួត​គឺ​សហព័ន្ធ​មិន​គ្រប់គ្រង​ទេ តែ​សហព័ន្ធ​កំណត់​តម្លៃ​ខ្លួន​ទៅតាម​សមត្ថភាព អ្នក​ប្រដាល់​បើ​ខ្លាំង​លុយ​កាន់តែ​ខ្ពស់ ហើយ​គេ​មិន​មក​បើក​ពី​សហព័ន្ធ​ឡើយ គឺ​បើក​ពី​ស្ថាន​នី​យ៍​ទូរទស្សន៍​ដោយផ្ទាល់​ខ្លួនឯង​។​

​ដោយឡែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​តែម ម៉ឺន​បាន​ចាត់ទុកថា វា​មិនមែនជា​រឿង​គួរ​ឲ្យ​ខ្វាយខ្វល់​នោះទេ​ព្រោះនេះ​​ជា​រឿង​ដែល​លោក​ត្រូវគេ​វាយប្រហារ​មិន​លស់​ពេល​ឡើយ ។ បញ្ហាសំខាន់​របស់លោក​គឺ​រក​ទីផ្សារ​ប្រកួត​សម្រាប់​អ្នក​​ប្រដាល់​​របស់​លោក​ដើម្បី​ឲ្យ​គេ​មាន​ជីវភាព​កាន់តែ​ប្រសើរឡើង​៕

spot_img
×