Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ធ្វើពហិការ​មិន​ចូលរួម​ព្រឹត្តិការណ៍​ផ្សារណាត់ នៅ​សៀង​ហៃ ប្រទេស​ចិន​

spot_img

​ផ្សារណាត់​អាហរ័ណ នីហរ័ណ​អន្តរ​ជាតិចិន មាន​គម្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី 10/11 ដោយមាន​ការចូលរួម​របស់​ក្រុមហ៊ុន​ចិន​និង​បរទេស​រាប់ពាន់ សំដៅ​ជំរុញ​សកម្មភាព​នាំចូល​ទំនិញ ក៏ដូចជា​បង្ហាញឱ្យឃើញ​ពី សកម្មភាព​ពាណិជ្ជកម្ម​ដ៏​រឹងមាំ​របស់​ចិន​។​

​ផ្សារណាត់​អាហរ័ណ នីហរ័ណ​អន្តរ​ជាតិចិន នឹង​ប្រព្រឹត្តទៅ​នៅ​ដើមខែ​វិ​ចិ្ឆ​កា​

​ប៉ុន្តែ​រដ្ឋាភិបាល​អាមេរិក​មិនមាន​ផែន​ការចាត់​មន្ត្រីជាន់ខ្ពស់​ទៅ​ចូលរួម​ព្រឹ​តិ្ត​ការណ៍​នេះ​ទេ​។​អ្នកនាំពាក្យ​ម្នាក់​នៃ​ស្ថានទូត​ប្រចាំ​ប្រទេស​ចិន​បាន​ប្រាប់ Reuters​ថា​៖ យើងខ្ញុំ​ជំរុញ​ចិន​ឱ្យ​បង្កើត​ទីលាន​ជំនួញ​មួយ​ស្មើភាព​សម្រាប់​ទំនិញ​និង​សេវាកម្ម​របស់​អាមេរិក​។ ចិន​ចាំបាច់​ត្រូវធ្វើ​ការកែទម្រង់​ដើម្បី​បញ្ចប់​រាល់​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម​មិន​ស្មើភាព ដែល​កំពុង​ជះឥទ្ធិពលអសកម្ម​ដល់​ខឿនសេដ្ឋកិច្ច​ពិភពលោក​។​

​អ្នកនាំពាក្យ​រូបនេះ​ឱ្យដឹង​បន្ថែមថា ការដែល​ចិន​វិលត្រឡប់​មកកាន់​មាគ៌ា​កែទម្រង់សេដ្ឋកិច្ច​អនុវត្តន៍​តាម​បណ្តា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​និង​វិនិយោគ​ផ្អែកលើ​ក្រឹត្យក្រម​ទីផ្សារ វា​មិន​ត្រឹម​មាន​ប្រយោជន៍​ដល់​អាមេរិក​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ល្អប្រសើរ​ចំពោះ​ចិន​និងពិភពលោក​៕​លី​សា​

spot_img
×