Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធាន​ភូមិ​ព្រៃ​បឹង ស្លាប់ ក្នុងផ្ទះ​សំណាក់​ភ្នំ​មាស ក្រោយពេល​នាំ​ស្នេហ៍​ឡើង​ឋាន​សួរ​បាន​២​ដង​

spot_img

​​រាជធានី​ភ្នំពេញ ៖ ​បុរស​ចំណាស់​ម្នាក់​ដែលជា​អនុប្រធាន​ភូមិ​ព្រៃ​បឹង​បាន​គាំងបេះដូង​ស្លាប់​នៅក្នុង​ផ្ទះសំណាក់ ក្រោយ​ឡើង​ឋាន​សួរ​ជាមួយ​ស្រី​ស្នេហ៍ កាលពី​វេលា​ម៉ោង​៤ និង​២០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២៤ តុលា នេះ ស្ថិតនៅ​ផ្ទះសំណាក់ ភ្នំ​មាស ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ខៀវ ឃឺ​ន អាយុ​៧១​ឆ្នាំ ជា​អនុ​ប្រធានភូមិ​ព្រៃ​​បឹង សព្វថ្ងៃ​ស្នាក់នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយឡែក ស្រី​ស្នេហ៍​មានឈ្មោះ ពៅ សាត អាយុ​៣២​ឆ្នាំ ។​

កាលពី​វេលា​ម៉ោង​ប្រហែល​៧ និង​៣០​នាទី​យប់​ថ្ងៃទី​២៣ តុលា ជនរងគ្រោះ និង​ស្រី​ស្នេហ៍ បានមក​ដេក​ក្នុងផ្ទះ​សំណាក់​ខាងលើ ។

លុះដល់​ម៉ោង​ប្រហែល​៤​ទៀបភ្លឺ គាត់​បាន​ប្រាប់​ស្រី​ស្នេហ៍​ថា​ដូច​មិនសូវ​ស្រួលខ្លួន​ទេ ហើយក៏​ឱ្យ​ស្រី​ស្នេហ៍​ជួយ​កោសខ្យល់​ឱ្យ ។

ពេល​នាង​កោសខ្យល់​រួច ដើរ​ចូលទៅ​ងូតទឹក លុះ​ចេញ​មកវិញ ក៏​ឃើញ​គាត់​ដេក​ហាមាត់ ហើយ​នាង​ក៏​ទៅ​អង្រួន​គាត់ តែ​គាត់​មិន​មាត់​មិន​ក​ទេ នាង​រត់​មក​ហៅ​ម្ចាស់ផ្ទះ​សំណាក់ មកជួយ​មើល​ទើប​ដឹងថា គាត់​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ។​

​ក្រោយ​កើតហេតុ មាន​សមត្ថកិច្ច​បាន​ចុះមក​ពិនិត្យ សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង ។ ក្នុងនោះ កម្លាំង​បាន​ប្រទះឃើញ​នៅក្នុង​បន្ទប់​គាត់​ស្នាក់​នោះ មាន​ស្រោមអនាម័យ​ប្រើ​រួច​ចំនួន​២​នៅក្នុង​ធុងសំរាម​ទៀតផង ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×