Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រើ​ប្រាស់​​ឱសថ​​បង្កើត​​ផ្លូវ​​ភេទ​បុរស K​R​A​C​H​A​I​D​U​M E​X​T​R​A​C​T P​L​U​S អាច​​ស្លាប់​​ដោយ​សារ​​ការ​​គាំង​បេះ​ដូង​

spot_img

​ភ្នំពេញ ​៖ ក្រសួងសុខាភិបាល បាន​ផ្សព្វផ្សាយ​ថា ផលិតផល​ឱសថ​បង្កើត​ផ្លូវ​ភេទបុរស ឈ្មោះ KRACHAIDUM EXTRACT PLUS ដែល​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ឬ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត (​ស្លាប់​ដោយសារ​ការ​គាំងបេះដូង​)​។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា ដើម្បី​ចៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ​ឈានទៅ​ការបាត់​បង់ជីវិត អ្នក​ប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល ស្នើ​ឲ្យ​អ្នកប្រើប្រាស់​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ជាបន្ទាន់ ហើយ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ត្រូវ​បញ្ឈប់​ការនាំ​ចូល និង​ផ្សព្វផ្សាយ លក់ ចែកចាយ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​នោះ​។ ក្រសួង​នឹង​ចាត់វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់ ចំពោះ​ម្ចាស់​គណនី​ខាងលើ ដែល​នាំចូល ផ្សព្វផ្សាយ លក់​ចែកចាយ ឱសថ​បំប៉ន​ផ្លូវភេទ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ទៅតាម​ច្បាប់​ស្តីពី​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×