Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​ប្រធាន​មន្ទី​រស​២១ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​

spot_img

​ភ្នំពេញ ​៖ លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច អតីត​ប្រធាន​មន្ទី​រស​២១ ឬ​គុក​ទួលស្លែង ត្រូវបាន​ពន្ធនាគារ​ខេត្ត​កណ្តាល ដឹក​ទៅកាន់​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្នុង​ក្រុង​តាខ្មៅ រួច​បញ្ជូនបន្ត​ទៅ​កាន់​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយសារ​មាន​ជំងឺរាក និង​ហត់​ខ្លាំង ថប់ដង្ហើម​។​

​អតីត​ប្រធាន​មន្ទី​រស​២១​រូបនោះ ដែល​ជាប់​អស់​មួយជីវិត ក្នុង​របប​វាលពិឃាត ត្រូវបាន​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ព្យាបាល​ឲ្យមាន​ស​ភាពប្រក្រតី បន្ទាប់មក​ត្រូវបាន​បញ្ជូន​ពី​មន្ទីរពេទ្យ​កាន់​ពន្ធនាគារ​ខេត្តកណ្តាល​វិញ​ផងដែរ កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨​។​

​សូមបញ្ជាក់​ថា កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច អាយុ​៧៦​ឆ្នាំ ត្រូវបាន​អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរក្រហម កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ ចេញ​សាលដីកា ដាក់ទោស​ឲ្យ​ជាប់​ពន្ធនាគា​រអស់​មួយជីវិត ដែល​ត្រូវបាន​រកឃើញ​ថា មាន​បទ​លើ្មស​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម ប្រឆាំង​មនុស្ស​ជាតិ និង​ការរំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩ ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ និង​នៅលើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ចន្លោះ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×