Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​អង្គការសហប្រជាជាតិ​អំពី​អន្តោប្រវេសន៍​

spot_img

​រដ្ឋការ​របស់​ប្រធានាធិបតី Donald Trump បាន​សម្រេច​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា​មួយ​របស់​អង្គការសហប្រជាជាតិ សំដៅ​កែសម្រួ​លទ្ធភាព​ប្រឈម​មុខ​នឹង​បណ្តា​បញ្ហា​ទាក់ទិន​ដល់​ជនភៀសខ្លួន និង​អន្តោប្រវេសន៍​។​

​ឯ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ Nikki Haley

AFP បាន​ដកស្រង់​ប្រកាស​របស់​ប្រតិភូ​អាមេរិក​ប្រចាំ UN នៅ​ថ្ងៃ​ទី ០២/១២ នេះ​ថា ៖ “​ថ្ងៃនេះ​ប្រតិភូ​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ បាន​ប្រកាសប្រាប់​អគ្គលេខាធិការ UN ថា អាមេរិក​នឹង​ផ្អាក​ចូលរួម​សន្និសញ្ញា​ទូទាំង​ពិភពលោ​កអំពីអន្តោប្រវេសន៍​”​។​

​ខែ ៩/២០១៦ សាមជិ​កទាំង ១៩៣ ប្រទេស របស់​សន្និបាត​អង្គការសហប្រជាជាតិ​បាន​ឯកភាព​អនុម័ត​សេចក្តីថ្លែងការណ៍​នយោបាយ​ពុំ​ចាប់បង្ខំ​មួយ​មានឈ្មោះ​ថា សេចក្តីថ្លែងការណ៍​ញូវយ៉ក អំពី​ជនភៀសខ្លួន និង​អន្តោប្រវេសន៍​។ សេចក្តីថ្លែងការណ៍​នេះ​សន្យា​គាំទ្រ​បណ្តា​សិទ្ធិ​របស់​ជនភៀសខ្លួន ការជួយ​ឲ្យ​ពួកគេ​មាន​កន្លែង​ស្នាក់​នៅ​សារជាថ្មី ហើយ​ធានា​ថា ពួកគេ​អាច​ទទួលបាន​ការអប់រំ និង​ការងារ​ធ្វើ​។​

​ប៉ុន្តែ​តាម​ប្រកាស​របស់​ប្រតិភូ​អាមេរិក​ប្រចាំ UN នោះ​គឺ “​សេចក្តីថ្លែងការណ៍​ញូវយ៉ក មាន​មាត្រា​ច្រើន​ដែល​ផ្ទុយ​គ្នា​នឹង​បណ្តា​គោលនយោបាយ​អំពី​អន្តោប្រវេសន៍ និង​ជនភៀសខ្លួន​អាមេរិក ក៏​ដូច​ជា​គោលការណ៍​ស្តីពី​អន្តោប្រវេសន៍​របស់​រដ្ឋ​ការ​លោក​ប្រធានាធិបតី Donald Trump ហេតុនេះ​ប្រធានាធិបតី Trump បាន​សម្រេចចិត្តថា អាមេរិក នឹង​ផ្អាក​ចូលរួម​ក្នុង​សន្ធិសញ្ញា​នេះ​”​។​

​ឯកអគ្គរដ្ឋទូត​អាមេរិក​ដដែល​ឲ្យដឹងថា ក្រុង​វ៉ាស៊ីនតោន នៅតែ​បន្ត​ចំណាយ​ជួយ​គាំទ្រ​ជនភៀសខ្លួន និង​អន្តោប្រវេសន៍​លើ​ពិភពលោក​ទាំងមូល ប៉ុន្តែ​ការសម្រេចចិត្ត​របស់​អា​មេរិក​អំពី​គោល​នយោបាយអ​ន្តោ​ប្រវេសន៍​ត្រូវសម្រេច​ដោយ​អាមេរិក ហើយ​មាន​តែ​អាមេរិក​ខ្លួនឯង​ប៉ុណ្ណោះ​ជា​អ្នកសម្រេច​។​

​ឯកអគ្គរដ្ឋទូត Haley សង្កត់ធ្ងន់​ថា ៖ “​យើងខ្ញុំ​នឹង​សម្រេច​ពី​ការធ្វើ​បែប​ណា ដើម្បី​ត្រួតត្រា​បាន​ប្រសើរ​បំផុត នៅ​ព្រំដែន​ទាំងឡាយ​របស់​យើងខ្ញុំ ក៏ដូចជា​ការអនុញ្ញាត​ឲ្យ​អ្នក​ណា​មាន​សិទ្ធិ​ធ្វើ​អន្តោប្រវេសន៍​ចូលមក​ទឹកដី​របស់​យើង​”​។​

​ជាមួយ​គោលនយោបាយ​ប្រទេស​អាមេរិក​គឺ​លេខ​១ របស់​ប្រធានាធិបតី Trump អាមេរិក​បាន​ដកចេញ​ពី​កិច្ចព្រមព្រៀង​ច្រើន​ត្រូវបាន​សន្យា​សម័យ​លោក Obama ជាអាទិ៍​៖ សន្ធិសញ្ញា Paris ពី​ការប្រែប្រួល​ធាតុ​អាកាស ហើយ​ថ្មីៗ​នេះ​ក៏​ប្រកាស​ផ្តាច់ខ្លួន​ចេញ​ពី​អង្គការ UNESCO ៕ សូ​យ​ន​

spot_img
×