Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការផ្តល់​ហិរញ្ញប្បទាន​របស់​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ បាន​រួមចំណែករ​អភិវឌ្ឍ សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​

spot_img

​ភ្នំពេញ​ ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានប្រកាសថា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង លោកស្រី Sunniya Durrani-Jamal នាយិកា​ស្ថាន​តំណាង ធនាគារ​អភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ហិរញ្ញប្បទាន​សម្រាប់​គម្រោង និង​កម្មវិធី​ចំនួន ៤ ដែល មាន​ទឹកប្រាក់​សរុប​ជិត ២៥០ លាន​ដុល្លារ​អាមេរិក នា​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច ។​

​លោក អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ធនាគារ​អភិវឌ្ឍន៍អាស៊ី និង​មូលនិធី​ភាព​ជា​ដៃគូ របស់​សាធារណរដ្ឋ​កូរ៉េ សម្រាប់​ពុទ្ធិ​ព័ត៌មានវិទ្យា​នៅ​អាស៊ី បាន​ផ្តល់​ការជឿទុកចិត្ត និង​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការអនុម័ត​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​ចំនួន​៤ ។ លោក​បន្តថា តួនាទី​របស់​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការអភិវឌ្ឍ​នៅ​កម្ពុជា សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា និង​បែងចែក​ផ្លែផ្កា​នៃ​កំណើន​ប្រកបដោយ​សមធម៌ ដល់​ស្រទាប់​វណ្ណៈ​នៃ​ប្រជាជន តាមរយៈ​ការបន្ត​ធានា​សម្រេច​ឲ្យបាន​នូវ​ចីរភាព នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

​ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ៖

spot_img
×