Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ស្ថាប័ន​ជំនាញ​ថា បច្ចុប្បន្នភាព​នា​ទីប្រជុំជន ក្នុង​ក្រុង​ព្រះសីហនុ​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ប្រធាន​អង្គភាព​រដ្ឋាករទឹក​ខេត្ត​ព្រះសីហនុ លោក ផន រតនៈ បាន​ឲ្យ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យដឹងថា បច្ចុប្បន្ន​នេះ​ខេត្ត​ព្រះសីហនុ កំពុង​ជួប​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ​។ លោក​បន្តថា ក្នង​១​ថ្ងៃ​ម ប្រជាពលរដ្ឋ​ក្នុង​ក្រុង​អាច​ខ្វះខាត​ទឹក​ចន្លោះ ពី ៤ ទៅ ៦​ពាន់​ម៉ែត្រគូប​។​

ត្រង់​ចំណុច​នេះ លោក ផន រតនៈ បញ្ជាក់ថា មូលហេតុ​នៃ​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​នា​ខេត្ត​ព្រះសីហនុ ដោយសារ​មូលដ្ឋាន​នេះ មាន​ការអភិវឌ្ឍន៍ និង​ការវិនិយោគ​យ៉ាងគំហុក ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

លោក​ប្រធាន​រដ្ឋាករទឹក​ខេត្ត​ព្រះសីហនុ ឲ្យដឹង​ថា​បន្ត​ថា ទឹកស្អាត​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​រាល់ថ្ងៃនេះ គឺ​រដ្ឋាករទឹក​បាន​ទិញ​ពី​ក្រុមហ៊ុន​អាន​កូ​ចំនួន ៩៥​ភាគរយ និង​ផលិត​ខ្លួនឯង​ចំនួន ៥​ភាគរយ​។ ហើយ​ក្រុមហ៊ុន​អាន​កូ បាន​ផលិត​ទឹកស្អាត ដែល​យក​ទឹកធម្មជាតិ​ពី​តំបន់​ក្បាល​ឆាយ​។​

លោក​បន្តថា ក្នុង​មួយ​ថ្ងៃៗ អង្គភាព​រដ្ឋាករទឹក បាន​ចែកចាយ​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣២,០០០​ម៉ែត្រគូប ខណៈ ២៦,០០០​ម៉ែត្រគូប ទិញ​ពី​ក្រុមហ៊ុន​អាន​កូ និង ៦,០០០​ម៉ែត្រគូប រដ្ឋាករទឹក​ខេត្ត​ផលិត​ដោយ​ខ្លួនឯង​។​

យ៉ាងនេះក្តី លោក ផន រតនៈ បញ្ជាក់ថា ចំនួន​នេះ​នៅតែ​មិន​គ្រប់​តាម​តម្រូវការ របស់​ប្រជាពលរដ្ឋ រស់នៅ​ក្រុង​ព្រះសីហនុ​ប្រើប្រាស់​នោះ​ទេ​។​

​ទាក់ទិន​បញ្ហា​នេះ​ទាំង ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទាំង​ឯកឧត្តម យន្ត មីន​អភិបាលខេត្ត​ព្រះសីហនុ និង​ក្រុមហ៊ុន អាន​កូ បាន​ខិតខំ​ប្រឹងប្រែង​រក​វិធី​ដោះស្រាយ ជាពិសេស​ផ្តោតលើ​បញ្ហា​បច្ចេកទេស ដើម្បី​ដោះស្រាយ តម្រូវការ​ទឹកស្អាត​ជូន​ពលរដ្ឋ​។​

ព្រម​ជាមួយគ្នានេះ ខាង​ក្រុមហ៊ុន​បាន​សន្យាថា នឹង​បង្កើត​រោងចក្រ​ផលិត​ទឹកស្អាត ដែល​អាច​ផលិត ទឹក ៦០,០០០​ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃៗ ឲ្យបាន​ក្នុង​ឆ្នាំ​២០១៨​នេះ ប្រយោជន៍ ដើម្បី​បញ្ចប់​ការខ្វះ​ទឹក ប្រើប្រាស់ ព្រោះ​ដោយសារ​ថា​បច្ចុប្បន្ន​នេះ ទឹក​នៅ​អាង​ធម្មជាតិ​ក្បាលឆាយ​មាន​វិសាលភាព​ទេ​ក​ច្រើន​មិន​ខ្វះ​៕ ដែន អយុធ្យា​

spot_img
×