Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណង់​ផែ​ធ្វើ​អំពី​បេតុង​អា​មេ​របស់​លោក តាន់ សុខុម ត្រូវ​វាយកម្ទេច​

spot_img

​ព្រះសីហនុ ៖ សំណង់​ផែ​ធ្វើ​អំពី​បេតុង​អា​មេ​របស់​លោក តាន់ សុខុម ដែល​សាងសង់​ជាប់​មាត់សមុទ្រ​ដោយ​ខុស​ច្បាប់​ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​នៅ​រសៀល​ថ្ងៃ​ទី ២៤ ខែតុលា ឆ្នាំ​២០១៨ ត្រូវ​បាន​រដ្ឋបាល​ក្រុងព្រះសីហនុ សហការ​ជាមួយ​មន្ទីរ​ជំនាញ ចុះ​វាយ​កម្ទេចចោល​ដោយ​រក្សា​ឆ្នេរសមុទ្រ​ចំណុច​នោះ​អោយ​ស្ថិត​ដូចដើម​វិញ ។

​វាយ​កម្ទេច​ចោល​ផែ​ថ្ម​នោះ យោងតាម​លិខិត​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​ជម្រាបជូន​លោក​អភិបាល នៃ​គណៈ​អភិបាលក្រុង​ព្រះសីហនុ ស្តី​ពី​ការរុះរើ​សំណង់​ផែ​ធ្វើ​អំពី​បេតុង​អា​មេ របស់​លោក​តាន់ សុខុម ដែល​សាងសង់​ជាប់​មាត់សមុទ្រ ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

រដ្ឋបាល​ក្រុង និង​រដ្ឋបាល​ខេត្ត ព្រមទាំង​មន្ទីរជំនាញ បាន​ចុះ​ធ្វើ​កំណត់ហេតុ​ផ្អាក​សំណង់​នេះ​ជា​ច្រើន​ដង ប៉ុន្តែ​ម្ចាស់​សំណង់​នៅ​តែ​បន្ត​សាងសង់ ទើប​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ចេញ​លិខិត​លេខ ៥៤២/១៨ ស​ជណ ចុះ​ថ្ងៃ​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ឲ្យ​ម្ចាស់​រុះរើ​ដោយ​ខ្លួនឯង ដោយ​ទុក​ពេល ៧​ថ្ងៃ ប៉ុន្តែ​ម្ចាស់​មិន​ព្រម​រុះរើ​ឡើយ ។ សំណង់​ផែ​របស់​ឈ្មោះ តាន់ សុខុម បាន​ធ្វើឲ្យ​ប៉ះពាល់​សោភ័ណភាព​ឆ្នេរសមុទ្រ សណ្តាប់ធ្នាប់​សាធារណៈ និង​គ្មាន​លិខិតអនុញ្ញាត​សាងសង់ ឲ្យ​រុះរើ​សំណង់​ផែ​ចេញ​ចេញ​ដោយ​ខ្លួនឯង ក្នុង​រយៈ​៧​ថ្ងៃ ក៏​ប៉ុន្តែ​ម្ចាស់​សំណង់​ខាងលើ ពុំ​បាន​គោរព​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ឡើយ​។​

​លោក​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ណែនាំ​ឲ្យ​លោក​អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ ដឹកនាំ​ក្រុម​ការងារ​ចុះ​អនុវត្ត​រុះរើ​តាម​ខ្លឹមសារ​សេចក្តីជូនដំណឹង ឲ្យទទួល​បាន​ប្រសិទ្ធភា​ព​ខ្ពស់ និង​ធ្វើ​របាយការណ៍​លទ្ធផល មក​រដ្ឋបាលខេត្ត​។​

​ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​បាន​សាទរ និង​គាំទ្ររ​ពេញទំហឹង ចំពោះ​អាជ្ញាធរ​ក្រុង ខេត្ត ដែល​បាន​ប្រើ​វិធានការ​ក្តៅ ចំពោះ​អ្នក​មិន​គោរព​ច្បាប់​ទាំងឡាយ ដែល​មិន​គោរព ឬ​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ ៕​ ដោយ​ ៖​ រចនា​

    

spot_img
×