Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលស្រុក និង​អធិការ​ស្រុក​អង្គរបុរី ប្រឈមមុខ​នឹង​ការដកដំណែង​ចោល បើសិនជា​មិន​បង្ក្រាប​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន​

spot_img

​តាកែវ​៖ លោក ឌឹ​ម គឹមស៊ាន អភិបាលស្រុក​អង្គរបុរី និង​លោក ធី ឆុន អធិការនគរបាល​ស្រុក​អង្គរ​បុរី អាច​និង​ត្រូវ​ដកតំណែង​មក​ប្រឈរ​ជើងចោល បើសិនជា​មិន​មាន​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន​បាន​នោះ​ទេ ។ នេះ​ជា​ការប្រមាន​របស់​ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ ដែល​បាន​លើកឡើង​នៅក្នុង​ពេល​ដែល​ឯកឧត្តម បាន​ដឹកនាំ​កំលាំង​គណបញ្ជាការ​ឯកភាព​ខេត្ត​ចុះ​បង្ក្រាប និង​រុះរើ​បិទ​ទីតាំង​ជល់​មាន់នៅ​ស្រុក​បាទី កាលពី​ថ្ងៃ​ទី ៣ ខែ​ធ្នូ ២០១៧ នេះ​។​

លោក ឌឹ​ម គឹមស៊ាន អភិបាលស្រុក​អង្គរបុរី

​សូម​បញ្ជាក់​ផង​ដែរ​ថា ឯកឧត្តម ឡាយ វណ្ណៈ បាន​ទទួលដំណឹង​នេះ​មក​ពី​បងប្អូន​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ជា​ស្ត្រី​រស់​នៅក្នុង​ស្រុក​អង្គរបុរី​តែម្តង ដែល​បាន​និយាយ​រៀបរាប់​តាម​ទូរស័ព្ទ​ថា រូបនាង​ជាមួយ​និង​ប្តី មាន​ការឈ្លោះប្រកែក​គ្នា​ស្ទើ​គ្រប់​ពេល ខណៈ​ដែល​ប្តី​របស់​ខ្លួន​បាន​ដឹកគោ​យកទៅលក់ ដើម្បី​យក​លុយ​មក​ផ្នាល់​លេង​ល្បែងស៊ីស​ង ដែល​បាន​បើក​ជា​កន្លែង​ជល់​មាន់ បៀ​រ អាប៉ោង នៅ​ខាងក្រោយ​ពេទ្យ​បង្អែក​ស្រុក​អង្គរបុរី ។ ក្នុង​នោះ​រូប​នាង​បាន​ស្នើសុំ​អោយ​ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ​មេត្តា​ចុះបង្ក្រាប និង​បិទ​ទីតាំង​នេះ​អោយបាន កុំអោយ​មាន​ល្បែងស៊ីសង​អ្វី​ទៀត ដើម្បី​ជៀសវាង ការ​កើត​មាន​អំពើហឹង្សា​ក្នុង​គ្រួសារត​ទៅ​ទៀត ។

​លោក ធី ឆុន អធិការនគរបាល​ស្រុក​អង្គរ​បុរី

​​គួ​រំលឹក​ផង​ដែរ​ថា បន្ទាប់ពី​លោក ធី ឆុន អធិការនគរបាល​ស្រុក​អង្គរ​បុរី បាន​មក​កាន់ដំណែង​ជា​អធិការនគរបាល អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកនេះ យើង​សង្កេតឃើញថា ពាក្យបណ្តឹង​ប្តឹង​ពី​ប្រជាពលរដ្ឋ​លើ​ការបង្ក្រាប​ទីតាំង​ល្បែងស៊ីសង ជាច្រើន​ភេទ បាន​ប្តឹង​មក​សមត្ថកិច្ច និង​អាជ្ញាធរ តែ​មកដល់​ពេល​បច្ចុប្បន្ន​នេះ​ល្បែង​ទាំងនោះ​នៅតែ​បន្ត​កើតមាន​នៅក្នុង​មូលដ្ឋាន​ស្រុក​អង្គរបុរី​ដ​ដែរ ។ ក្នុងនោះដែរ​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ដាក់​ការសង្ស័យថា ប្រហែលជា​មាន​ការ​ត្រូវ​រូ​វ​គ្នា​ជាមួយ​និង​សមត្ថកិច្ច​ហើយ បានជា មិន​មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ជំនាញ​ទាល់តែសោះ ទុក​អោយ​ល្បែង​រីក​ដូច​ផ្សិត នៅក្បែរ​ជើងរ​បង​របស់​អធិការដ្ឋាន​នោះ​តែម្តង ។​
​ជុំវិញ​ជាមួយនិង​ការព្រមាន​ដកដំណែង​លោក ធី ឆុន អធិការនគរបាល​ស្រុក​អង្គរ​បូរី​នេះដែរ ភ្នាក់ងា​រ​ពត័មាន​យើង​បាន​ធ្វើ​ការទំនាក់ទំនង​សួរ​បញ្ជាក់​តាម​ទូរស័ព្ទ នៅ​នៅ​រសៀល​ថ្ងៃទី ៣ ខែ​ធ្នូ ២០១៧​នេះ ដោយ​លោក​អធិការ​បាន​ឆ្លើយ​បដិសេធចោល​ទាំងស្រុង ថា​នៅក្នុង​មូលដ្ឋាន​របស់​លោក​មិន​មាន​ល្បែងស៊ីសង​ខុសច្បាប់​នោះ​ទេ បើទោះបីជា​មាន​ការ​អោយ​ដឹង​ពី​លោក​អភិបាលខេត្ត​ថា មាន​ល្បែងស៊ីសង​កើតមាន​ក្នុង​ស្រុក​អង្គរបុរី​យ៉ាង​ណា​កណ្តោយ ។

ចំណែកឯ​លោក ឌឹ​ម គឹមស៊ាន អភិបាលស្រុក​អង្គរបុរី​វិញ​បាន​និយាយថា ក្នុង​ការ​កើត​មាន​ល្បែង​នៅក្នុង​មូលដ្ឋាន​នេះដែរ លោក​បាន​បង្កើត​ជា​ក្រុម​គណៈបញ្ជាការ​ឯកភាព​ស្រុក​មួយ​ក្រុម​ដែរ ដើម្បី​ធ្វើ​ការតាមដាន​លើ​ទីតាំង​បង្កើត​ល្បែងស៊ីសង​នេះ តែ​ជា​លទ្ធផល មិន​មាន​ទទួលបាន​ដំណឹង​អ្វី​ទាល់តែសោះ ៕ តាកែវ​

spot_img
×