Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជីវិត​ថ្លៃ​ណាស់​! ស្ត្រី​ម្នាក់​ត្រូវ​រថយន្តក្រុង​បើក​បុក​ស្តែងៗ តែ​អាច​នៅ​មាន​ជីវិត (​វីដេអូ​)

spot_img

​ជីវិត​មនុស្ស​យើង​មើល​មិន​ឃើញ​ឡើយ ព្រោះ​រឿងហេតុ​អកុសល​អាច​កើតឡើង​គ្រប់ពេលវេលា ខណៈពេល​យើង​កំពុង​ធ្វើដំណើរ​ទៅ​ណា​មក​ណា ទាំង​ការ​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ជាដើម​។​

​ករណី​គ្រោះ​អកុសល​នោះ បាន​កើតឡើង​លើ​ស្ត្រី​ម្នាក់​ដែល​កំពុង​ធ្វើដំណើរ​លើ​ដងផ្លូវ ប៉ុន្តែ​ជីវិត​ ​របស់​គាត់​ពិតជា​ថ្លៃ​ណាស់ ដែល​អាច​គេ​ផុត​ពី​ក្រញាំ​មច្ចុរាជ​។​

​បើ​តាម​វីដេអូ​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព មាន​ស្ត្រី​ម្នាក់​កំពុង​ធ្វើដំណើរ​លើ​ផ្លូវ​សុខៗ ស្រាប់តែ​មាន​រថយន្តក្រុង​មួយ​គ្រឿង​បើក​បត់​ចូល​មក​បុក​គាត់​ពីក្រោយ​ពេញទំហឹង​តែ​ម្តង បណ្តាលឲ្យ​គាត់​បោកមុខ​ខ្ទប់​ទៅ​នឹង​ថ្ម ប៉ុន្តែ​គាត់​ក្រោក​ឡើង​វិញ​ភ្លាម ហាក់​មិន​បង្ហាញ​សញ្ញា​
​គ្រោះថ្នាក់​ខ្លាំង​នោះទេ​។​

​បើ​ពិនិត្យ​មើល​ឲ្យ​ច្បាស់ រថយន្តក្រុង​នោះបាន​បើក​បុក​គាត់​ពីក្រោយ ប៉ុន្តែ​កង់​មុខ​របស់​វា​មិន​បាន​ ​កិន​ជនរងគ្រោះ​នោះទេ ដែល​នេះ​ជា​សំណាង​របស់​ស្ត្រី​ខាងលើ​។ ជីវិត​គាត់​ពិតជា​ថ្លៃ​ណាស់​។​

​ចង់ដឹង​ការបើក​បុក​នេះ គួរ​ឲ្យ​ស្រាវ​យ៉ាងណា សូម​មើល​វីដេអូ​ខាងក្រោម​នេះ ​៖

spot_img
×