Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្វេក​ហួស​ថ្លែង​! ប្អូនប្រុស​ពិការ​ដៃ​ទាំងពីរ ដាច់ចិត្ត​លើកដៃ​សំពះ​ដល់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក មេត្តាជួយ​ឧ​ត្ថ​ម្ភ​ដល់​គាត់​ផង (​វីដេអូ​)

spot_img

​នេះ​ជា​ទិដ្ឋភាព​ដ៏​សោកសង្រេង​មួយ ដែល​យើង​គ្រប់គ្នា​ឃើញ​ហើយ​ពិតជា​អាណិត​ខ្លោចចិត្ត ចំពោះ​ស្ថានភាព​ដ៏​លំបាក​វេទនា​បំផុត របស់​ប្អូនប្រុស​ម្នាក់នេះ​ដែល​ពិការ​ដៃ​ទាំងពីរ ហើយ​ត្រូវ​រស់​នៅ​​ជាមួយ​ដែល​មាន​តែ​លោក​តា​ចាស់​ជរា​ម្នាក់​​ប៉ុណ្ណោះ​ ដោយ​ពឹង​តែ​ទៅលើ​របរ​ដើររក​ក្តាម ខ្យង ត្រី នៅតាម​វាលស្រែ​ដើម្បី​យកមក​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ ។​

​ដោយ​មើលឃើញ​ពី​ស្ថានភាព​ដ៏​កំសត់​ហួស​ថ្លែង​នេះ​ផងដែរ គណនី​ហ្វេ​ស​ប៊ុ​ក «​ជាង​ហង្ស បាត់ដំបង​» បាន​បង្ហោះ​រូបភាព និង​វីដេអូ​ពី​សកម្មភាព​រស់នៅ​ប្រចាំ​របស់​ប្អូនប្រុស​ពិការ​ម្នាក់នេះ ដោយ​សរសេរ​សំណូមពរ​ឲ្យ​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក មេត្តា​ដាក់​ទាន​ជួយ​ឧ​ត្ថ​ម្ភ​ដល់​ពួកគេ​ទាំងពីរ​យ៉ាង​ដូច្នេះ​ថា​៖ «​សូមមេត្តា​កុំ​អូស​រំលង​អី​ជួយ​ស៊ែ​បន្ត​យកតែ​បុណ្យ​ទៅ​បងប្អូន ប្អូនប្រុស​នៅ​ខេត្តព្រៃវែង​ពិការ​ដៃ​ទាំង​2​រស់នៅ​ពី​នាក់​បងប្អូន​យ៉ង​លំបាក​បាន​សុំ​ខ្ញុំ​អោយជួយ​គាត់​ផង ខ្ញុំ​មិនអាច​ជួយ​អ្វី​គាត់​បាន​ក្រៅពី​ជួយ​ផុស​ដេ​ី​ម្បី​ផ្ស​ព​ផ្សាយ​ជាព​ត៏​មាន​អោយ​សប្បុរសជន​បាន​ឃេ​ី​ញ បេ​ី​បងប្អូន​ណា​ចង់​ជួយ​គាត់​សូម​ទាក់ទង​តាម​លេខ​របស់គាត់​ផ្ទាល់​ចុះ​0969303839​សូម​អរគុណ​!» ។​

​តាមរយៈ​វីដេអូ ប្អូនប្រុស វន់ វណ្ណា រស់នៅ​ភូមិ​អង្កាញ់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង បាន​ប្រាប់​ដល់​បងប្អូន​សប្បុរ​សជន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ រូប​ប្អូន​កំពុង​រស់នៅ​តែម្នាក់ឯង ហើយ​បាន​បន្តជីវិតរ​ស់មក​ទល់​សព្វថ្ងៃនេះ អាស្រ័យ​ដោយសារ​អ្នកជិតខាង​មាន​ក្តី​អាណិតអាសូរ​ផ្តល់​បាយ​សម្ល និង​ជួយ​បញ្ចុក​ប៉ុណ្ណោះ ។ ប្អូនប្រុស វន់ វណ្ណា បាន​បន្តថា ដំបូង​ឡើយ គាត់​មាន​បងស្រី​ម្នាក់​បានរស់នៅ​ជួយ​មើលថែ ប៉ុន្តែ ឥឡូវនេះ បងស្រី​របស់គាត់​មាន​ប្តី​ទៅ​រស់នៅ​ខេត្ត​ខាង​ប្តី​ហើយ ហេតុនេះ ប្អូន​ក៏​បន្ត​រស់​នៅតែ​ម្នាក់​យ៉ាង​លំបាក​វេទនា​បែបនេះទៅតាមយថាកម្ម ។

​ជាមួយ​ការ​ស្ថានភាព​ដ៏​លំបាក​នាពេល​សព្វថ្ងៃនេះ​ផងដែរ ប្អូនប្រុស វន់ វណ្ណា ក៏​សូម​លើកដៃ​សំពះអង្វរ​ដល់​សប្បុរស​ជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក មេត្តាជួយ​ឧ​ត្ត​ម្ភ ដែល​យ៉ាងហោចណាស់​ក៏​បានដៃ​សប្ប​និម្មិត ដើម្បី​អាចជួយ​សម្រាល​ការលំបាក​បាន​ខ្លះ ៕ ដោយ​៖ ឧ​ត្ត​ម​

spot_img
×