Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គេ​ជួល​ឲ្យមក​មើល​ក្មេង តែ​បែរជា​ស្ត្រី​ម្នាក់​នេះ យក​កូន​គេ​ដាក់​លក់​ដេញថ្លៃ ដើម្បី​ទិញ​ថ្នាំញៀន​

spot_img

​ស្ត្រី​មើល​ក្មេង​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ FBI បន្ទាប់ពី​នាង​បាន​ដាក់​លក់​ដេញថ្លៃ​ក្មេងៗ​ ​ចំនួន ៣​នាក់ ដែល​នាង​កំពុង​មើល​ថែ​។ ការដាក់​លក់​ដេញថ្លៃ​នោះ បាន​ធ្វើឡើង​នៅ​លើ​វេបសាយ​ eBay ​។​

​បើតាម FBI បានឲ្យដឹងថា ស្ត្រី​មើល​ក្មេង​ខាងលើ​មានឈ្មោះ​ថា Janet Miller អាយុ ៣៧​ឆ្នាំ ហើយ​នាង​ត្រូវបាន​ម្តាយ​ក្មេង​ជួល​ឲ្យទៅ​មើល​កូន​៣​នាក់​អាយុ ២ ទៅ ៦​ឆ្នាំ ដោយសារ​តែ​ម្តាយ​ក្មេង​ទាំងនោះ​រវល់​នឹង​ការងារ​ខ្លាំង​។​

​ម្តាយ​ក្មេង​៣​នាក់​នោះ​បាន​ជួល​ស្ត្រី​ខាងលើ​មក​មើល​កូន​គាត់​បណ្តោះអាសន្ន​សិន ដោយសារ​តែ​អ្នក​មើល​កូន​របស់​គាត់​ត្រូវ​ធ្វើ​ការ វះកាត់​។​

​ប្រហែល ១​ម៉ោង ក្រោយពេល​ម្តាយ​របស់​ក្មេង​បាន​ចេញ​ទៅ​ធ្វើការ FBI បានទទួល​សេចក្តីរាយការណ៍​ពី​ក្រសួង​សេវាកម្ម​សង្គម ដោយ​បាន​ប្រាប់​ពី​ការដាក់​ដេញថ្លៃ​ក្មេងៗ នៅលើ eBay​។​

​បន្ទាប់​ពី​ទទួលបាន​ការរាយការណ៍ FBI បាន​ធ្វើ​ការស៊ើបអង្កេត និង​បានកំណត់​ពី​ទីតាំង​នៃ​ការ​​បង្ហោះ​ដេញថ្លៃ​នោះ ដោយសារតែ​មាន​ការសហកា​រ​ពី​ខាង eBay​។​

​ស្ត្រី​ញៀន​ថ្នាំ​ខាងលើ​ត្រូវបាន​ចាប់ខ្លួន ត្រឹមតែ ២​ម៉ោង​ប៉ុណ្ណោះ​ក្រោយពេល​បង្ហោះ​ក្មេងៗ​សម្រាប់​​ដេញថ្លៃ ហើយ​នាង​បាន​សារភាព​ពី​ទោសកំហុស​ផងដែរ​។​

​ស្ត្រី​ទទួលស្គាល់ថា “​នាង​មាន​បំណង​លក់​ក្មេងៗ​ដើម្បី​យក​លុយ​ទិញ​ថ្នាំ ហើ់យ​នាង​សង្ឃឹមថា នាង​អាច​ទទួលបាន ១០០​ដុល្លា​ក្នុង​ក្មេង​ម្នាក់ៗ ដោយ​នាង​ដាក់​តម្លៃ​ដេញថ្លៃ​ដំបូង​ត្រឹម ១០​ដុល្លា​”​។​

​ការដាក់​ក្មេង​ដេញថ្លៃ​អន​ឡាញ​នោះ មាន​ការចាប់អារម្មណ៍​គួរសម​ដែរ ដោយ​មាន​អ្នកដេញថ្លៃ​ចំនួន ១៦​ដង ក្នុង​រយៈពេល​ត្រឹម ២​ម៉ោង ចំនែក​តម្លៃ​ដេញ​វិញ​បាន​កើនឡើង​ដល់ ២៧.២០០​ដុល្លា​។​

​ស្ត្រី​ញៀន​ថ្នាំ Janet Miller កំពុង​ប្រឈម​នឹង​បទ​ចោទ​ចំនួន ៣១​ករណី រួមមាន​ទាំង​ការជួញដូរ​​មនុស្ស និង​ការចាប់​ជំរិត​ផងដែរ​។ ប្រសិន​តុលាការ​រក​ឃើញ​ថា​មានទោស នាង​អាច​ប្រឈម​នឹង​​ការ​ជាប់គុក​រយៈពេល ៨៥៥​ឆ្នាំ​៕ សុភ័ក្ត្រ

​ប្រភព​៖ worldnewsdailyreport​

spot_img
×