Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើដំណើរ​តាម​ជណ្តើរយន្ត​ត្រូវ​ប្រុងប្រយ័ត្ន​!៖ ជណ្ដើរយន្ត​នៅ​ស្ថានីយ​Metro ​ក្រុង​Rome ស្រាប់តែ​បង្កើនល្បឿន​យ៉ាង​លឿន ធ្វើឱ្យ​មនុស្ស​៣០​នាក់​រងរបួស​ (មានវីដេអូ)

spot_img

គ្រោះថ្នាក់​នេះ​បានកើត​ឡើង​នៅ​ស្ថានីយMetro Repubblica នាទី​ក្រុង​Rome ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី​២៣​តុលា​។​ស្ថានទូត​រុស្ស៊ី​នៅ​អ៊ីតាលី​ឱ្យដឹងថា មាន​មនុស្ស​៣០​នាក់​រងរបួស ក្នុងនោះ​មាន​៧​នាក់​រងរបួស​ធ្ងន់ ។​ជនរងគ្រោះ​ភាគច្រើន​ជា​ពលរដ្ឋ​រុស្ស៊ី ដែល​ធ្វើដំណើរ​ទៅ​ទស្សនា​ការប្រកួត​បាល់ទាត់ Champions League ។​

​រូប​កន្លែងកើតហេតុ​

​តាម​អភិបាលក្រុង Virginia Raggi ឱ្យដឹងថា សាក្សី​ដែល​នៅក្បែរ​នោះបាន​និយាយថា​៖ មុនពេល​ជណ្ដើរយន្ត​មាន ល្បឿន គេ​ឃើញ​ភ្ញៀវ​ទាំងនោះ​នាំគ្នា​លោត​រាំ​លើ​ជណ្ដើរ​នេះ​។​នៅពេលដែល​ជណ្ដើរយន្ត​ចាប់ផ្តើម​បង្កើនល្បឿន វា​បាន​ច្រាន​មនុស្ស​ឱ្យ​គរ​ពីលើ​គ្នា​មួយ​ពុំនូក ខណៈពេលដែល​មនុស្ស​ខ្លះ​បាន​លោត​ចេញ​។​

​នាយក​ផ្នែក​សង្គ្រោះ Giampietro Boscaino ឱ្យដឹងថា ៖«​ពេលទៅដល់ យើងខ្ញុំ​បានឃើញ​មនុស្ស​ដេក​គរ​លើ​គ្នា​មួយ​ពុំនូក​ធំ​នៅ​ជើង​ជណ្តើរយន្ត ។ អ្នក​ដែល​ស្ថិតនៅ​ខាងលើ​បាន ស្រែក​ឱ្យគេ​ជួយ​។​ពួកគេ​រងរបួស​ធ្ងន់​ណាស់ ។​

​បច្ចុប្បន្ន​ស្ថានីយ​ម៉េ​ត្រូ​(​រថភ្លើង​ក្រោម​ដី​បាន​ត្រូវ​បិទទ្វារ​។​អ្នកស៊ើប​អង្ក​ត​ពុំទាន់​ប្រាប់​ពី​មូលហេតុ​នោះទេ​៕សូយន

​គប្បី​ប្រយ័ត្ន​ការ​ជិះ​ជណ្តើរយន្ត​

spot_img
×