Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ខ្លួន​យំ ដើម្បី​កាត់បន្ថយ​ស្ត្រេ​ស​

spot_img

អ្នកស្រី Junko Umihara សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​នៃ Nippon បាន​ចែករំលែក​ប្រាប់ Japan Times​ថា​៖ «​យំ គឺជា​ទង្វើ​ស្វ័យការពារសំដៅ​ប្រឆាំងនឹង​ភាព​ស្ត្រេ​ស​»​។​

​បណ្តា​ក្រុមហ៊ុន​នៅ​សាលារៀន​ជប៉ុន បាន​ទូន្មាន​ឱ្យ​ពលរដ្ឋ​ខ្លួន​យំ​ដើម្បី​សម្រួល​សុខភាព​ផ្លូវចិត្ត​។​

​លោក Hidefumi Yoshida 43​ឆ្នាំ ត្រូវបាន​ប្រសិទ្ធ​នាម​ថា «​គ្រូ​ទឹកភ្នែក​(namida sensei)» បាន​ចំណាយពេល​៥​ឆ្នាំកន្លះ ធ្វើដំណើរ​ពាសពេញ​ប្រទេស​ជប៉ុន​ដើម្បី​ពន្យល់​អំពី​ប្រយោជន៍​នៃ​ការ​រយំ​។​លោក​បាន​រកឃើញថា ការ​យំ នាំមក​នូវ​សុខភាព​ផ្លូវចិត្ត ។​ក្រោយពេល​តាមដាន​កូនសិស្ស​ម្នាក់​ពុំ​ចាំបាច់​ត្រូវការ​ការប្រឹក្សា​យោបល់​អំពី​គ្រូពេទ្យ តែ​គាត់​អាច​សះស្បើយ​ពី​ជំងឺស្ត្រេស ដោយ​គ្រាន់តែ​សិស្ស​ម្នាក់​នោះ​មានឱកាស​និយាយ​ចេញ​អ្វីៗ​ដែល​ជាប់គាំង​ក្នុង​ចិត្ត ព្រមទាំង​ស្រែកយំ​ខ្លាំងៗ​។​លោក​ពោលថា ៖ ប្រសិទ្ធភាព​នៃ​ការកាត់បន្ថយ​ស្ត្រេ​ស​ដោយសារ​ការ​យំ នឹង​បើក​កកាយ​រឿងរ៉ាវ​គាំង​ជាប់​ក្នុង​ចិត្ត​នោះ​មាន​ភាពប្រសើរ​ជាង​ការ​សើច​និង​ដេក​ទៅទៀត​។​

​នៅ​ឆ្នាំ​២០១៥ ជប៉ុន​បានលើកឡើង​កម្មវិធី​ត្រួតពិនិត្យ​ស្ត្រេ​ស ដោយ​ចាប់បង្ខំ​ចំពោះ​ក្រុមហ៊ុន​ដែលមាន​បុគ្គលិក​ចាប់​៥០​នាក់​ឡើង​។​តាំងពី​ពេលនោះ​មក​លោក​Yoshida តែង​ដើរ​ផ្សព្វផ្សាយ​អំពី​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ស្ត្រេ​ស​ដោយសារ​ការ​យំ ។​តាម​លោក ប្រការ​សំខាន់បំផុត​នោះ​គឺ​ការបង្កើត​ឱកាស​ដើម្បី​យំ​។​អ្នក​អាច​មើល​ខ្សែភាពយន្ត​លន្លង់លន្លោច​ស្តាប់ភ្លេង​មនោសញ្ចេតនា ឬ​អាន​រឿងនិទាន​អំពី​ជីវិត​ដ៏​កម្សត់​ទាំងឡាយ​។​លោក​អះអាងថា​៖ ប្រសិនបើ​អាច​យំ​ក្នុង​មួយ​សប្តាហ៍​បាន​ម្តង នោះ​ជីវិត​អ្នកនឹង​លែង​ស្ត្រេ​ស​ទៀតហើយ​៕​លី​សា​

spot_img
×