Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១៣​នាក់​ស្លាប់ ២​នាក់​បាត់​ខ្លួន ក្រោយពេល​ទូក​នេសាទ​បុក​គ្នា​ជាមួយនឹង​នាវា​ដឹក​ប្រេង​នៅ​កូរ៉េ​ខាងត្បូង​

spot_img

មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ១៣​នាក់​បាន​ស្លាប់ នៅពេល​ដែល​ទូក​នេសាទ​មួយគ្រឿង បាន​បុក​គ្នា​ជាមួយនឹង​នាវា​ដឹក​ប្រេង​ទំងន់ ៣៣៦​តោន បណ្តាលឲ្យ​ទូក​នេសាទ​ក្រឡាប់ និង​លិច​នៅ​សមុទ្រ​ភាគ​ខាងលិច ប្រទេស​កូរ៉េខាងត្បូង​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន BBC កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​។​

​បើ​តាម​ឆ្មាំ​សមុទ្រ​កូរ៉េខាងត្បូង បានឲ្យដឹងថា មនុស្ស ២​នាក់​ក៏​កំពុង​បាត់​ខ្លួន​នៅក្នុង​ហេតុ​ការណ៏​នោះ​ផង​ដែរ ខណៈ​ដែល​ការជួយ​សង្គ្រោះ និង​រុករក​កំពុងតែបន្ត​។​

​ទូក​នេសាទ​ឈ្មោះ Seonchang-1 បាន​ដឹក​មនុស្ស​ចំនួន ២០​នាក់ និង​នាវិក​ចំនួន ២​នាក់​មុនពេល​មាន​ហេតុ​ការណ៏​បុក​គ្នា​។​

​យន្តហោះ និង​កប៉ាល់​ជាច្រើន​គ្រឿង​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ស្វែងរក​ជន​រងគ្រោះ ក្បែរ​ដែន​កោះ Yeongheung​។​

​បើ​តាម​សេចក្តី​រាយ​ការណ៏​របស់​ភ្នាក់ងារ​សារព៌តមាន AFP បានឲ្យដឹងថា មនុស្ស​ចំនួន ៧​នាក់​បាន​រងរបួស និង​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ ចំនែក​ប្រធាន (captain) របស់​ទូក​នេសាទ​ដែល​មាន​ទំងន់ ១០​តោន​ស្ថិនក្នុង​ចំណោម​អ្នក​ដែល​បាន​បាត់​ខ្លួន​។​

​ពុំ​មាន​សេចក្តី​រាយ​ការណ៏​ណាថា មាន​អ្នករងរបួស​នៅ​លើ​នាវា​ដឹក​ប្រេង​នោះឡើយ​។​

​ចំនែក​សារព៌តមាន​កូរ៉េខាងត្បូ​ង Yonhap បានឲ្យដឹងថា ការបុក​គ្នា​កើតឡើង​តែ ៩​នាទី​ប៉ុណ្ណោះ​ក្រោយពេល​ទូក​នេសាទ​បាន​ចាកចេញ​៕ សុភ័ក្ត្រ​

 

spot_img
×