Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនទាន់ដល់អុំទូកផង! អ្នក​ភូមិ​​ស្រុក​​មួយ​​នាំ​គ្នា​ប្រកួត «​អ៊ុំពាង» ​យ៉ាងសប្បាយ ស៊ែរ​ចែក​គ្នា​មើល​ផ្អើល​ពេញ​ហ្វេសប៊ុក (វីដេអូ)

spot_img

​ខណៈដែល​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក អកអំបុក សំពះ​ព្រះ​ខែ នឹង​ឈានចូល​មកដល់​ម្តងៗ នោះ​តាម​ទម្លាប់​រៀងរាល់ឆ្នាំ ទូកប្រណាំង​នៅតាម​បណ្តា​ខេត្ត​-​ក្រុង និង​ក្នុង​រាជធានី​ភ្នំពេញ តែង​ធ្វើ​ការហាត់​សម ដើម្បី​ត្រៀម​ចូលរួម​ប្រកួត ។​

​ប៉ុន្តែ ខណៈដែល​ពិធីបុណ្យ​អ៊ុំ​ទូក​ដែល​នៅសល់តែ​ជិត​១​ខែ​ទៀត​ប៉ុណ្ណោះ ពុំទាន់​មកដល់​ផង ស្រាប់តែ​បងប្អូន​ប្រជាពលរដ្ឋ​យើង​មិនដឹងថា​នៅ​ខាង​ស្រុក​ណា​ទេ បាននាំគ្នា​បង្កើត​ការប្រកួត​ថត​បង្ហោះ​ចែកគ្នា​មើល​យ៉ាង​សប្បាយ​ទៅហើយ ជាមួយ​ទិដ្ឋភាព​បង្កើតឡើង​ដ៏​ចម្លែក​ប្រើប្រាស់​ពាងទឹក​ជំនួស​ទូក ។​

​តាម​វីដេអូ​ចែករំលែក​ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក ច​ន ម៉ៃ នោះ​ការប្រកួត​អ៊ុំ​ពាង​ដ៏​សប្បាយ​នេះ អ្នកឈ្នះ​ត្រូវបាន​ដឹងថា បានទទួល​លើកទឹកចិត្ត​ចំនួន ៥ ម៉ឺន​រៀល ។

ចង់ដឹងថា ប្រកួត​ល្អមើល​យ៉ាងណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​៖

spot_img
×