Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជិត​រលាយ​ហើយ​! ទើប​កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប​ឈើប្រណិត ដែល​ក្រុម​ឈ្មួញ​លាក់ទុក​នៅក្បែ​ក្រុមហ៊ុន SK

spot_img

​រតនគិរី​ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្ត​រតនគិរី បាន​លួចខ្សឹប​ថា មាន​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​លួច​យក​ឈើ​ជាច្រើន​កំណាត់ មក​គរ​លាក់ទុក​នៅក្នុង​ក្រុមហ៊ុន​ឥណ្ឌា​មួយកន្លែង ដែល​មានឈ្មោះ​ថា ក្រុមហ៊ុន SK ដើម្បី​ត្រៀម​ដឹក​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។​

​ជាក់ស្តែង​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​យ្យការ​សាលាដំបូង​ខេត្តរតនគិរី បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ យ៉ាង​ធំ​នៅក្នុង​ក្រុមហ៊ុន SK (​ហៅ ក្រុមហ៊ុន ឥណ្ឌា​) ភូមិ​អូរ​សាប ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្ត​រតនគិរី នា​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ។

ប្រតិបត្តិការ​ខាងលើនេះ មិន​ទាន់​បញ្ចប់​នៅ​ឡើយ គឺ​នៅតែ​បន្តទៀត ក្រោម​ការដឹកនាំ របស់លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។

ក្នុង​ការបង្ក្រាប​នោះ កម្លាំង​កំពុង​បន្ត​រុករក និង​ប្រមូល​ឈើ​ដែល​ក្រុម​ឈ្មួញ​គរ លាក់​ទុក​យក​ទៅ​ផ្ញើទុក ក្នុង​រោងចក្រ​ក្រុមហ៊ុន SK រហូតដល់​ពេល​រាំងស្ងួត ទើប​យក​មធ្យោបាយ​ដឹកឈើ​ទាំងនោះ មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ចំនួន​ឈើ​ពិតប្រាកដ​នៅ​មិនទាន់​ដឹង​ចំនួន​ម៉ែត្រគូប នៅឡើយ​ទេ​គឺ​រង់ចាំ​សរុប​នៅ ពេល​ក្រោយ​។​

​យោង​តាម​សម្រង់​សម្តី​ពី​ប្រភព​មហាជន នៅ​មូលដ្ឋាន​នោះ បានឲ្យ​ដឹង​បន្ថែមទៀតថា ចំណាត់ការ​របស់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ នៅ​តំបន់​នោះ គឺ​ហាក់បីដូចជា​មិនសូវ​យកចិត្តទុកដាក់ លើ​សកម្មភាព​ដឹកឈើ​ខុសច្បាប់​នេះ​ឡើយ ហើយ​យូរ​ម្តង ទើប​ឃើញ​សមត្ថកិច្ច​ចាត់វិធានការ​ច្បាប់​ជាក់ស្តែង បង្ក្រាប​គំន​ទាំងនោះ ប៉ុន្តែ​មិន​ដែល​ចាប់​បាន​មេ​ឈ្មួញ​ឈើ​ទាំងនោះ​ទេ ៕ ​ដោយ​៖​រចនា​

 

spot_img
×