Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្លោះ​គ្នា​ពេល​ផឹកស៊ី យក​ពូថៅ​កាប់​បុរស​ម្នាក់​រយះ​ក្បាល , ជនដៃដល់​គេចខ្លួន​៤​ថ្ងៃ ត្រូវ​ប៉េអឹម​ចាប់ខ្លួន​

spot_img

​កណ្ដាល ​៖ ករណី​ឃាតកម្ម​គិតទុក​ជាមុន ក្នុង​ជម្លោះ​ពេល​ផឹកស៊ី ដោយ​ជនដែដល់​ម្នាក់ ប្រើ​ពូថៅ​កាប់​បុរស​ម្នាក់​បណ្តាលឲ្យ​ស្លាប់​នោះ កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល ប្រើប្រាស់​រយៈពេល​៤​ថ្ងៃ ដើម្បី​បំបែកសំណុំរឿង​មួយ​នេះ ដោយ​ចាប់​បាន​ជនដៃដល់​ម្នាក់ នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤​ខែតុលា​ឆ្នាំ​២០១៨​។​

​លោក​ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​កណ្ដាល បាន​ប្រាប់ថា ប្រតិ​ប​ត្ដិ​ជា​បន្ដបន្ទាប់​នេះ ក៏​មាន​កិច្ចសហការ​យ៉ាង​ស្អិតល្មួត ជាមួយ​ស្នងការដ្ឋាន​យុត្តិធម៌ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពង់ចាម ដោយ​បាន​បើ​ការស៊ើបអង្កេត​ស្រាវជ្រាវ អស់​រយៈពេល​បួន​ថ្ងៃ ដែល​ហេតុការណ៍​កើតឡើង នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​​ផ្លូវបំបែក​ជា​៥ ស្ថិតក្នុង​ភូមិ​កណ្តាល ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល និង​ចាប់បាន​ជនដៃដល់ នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ស្រាវជ្រាវ​រក​ចាប់​បាន​ជនសង្ស័យ​ឈ្មោះ ហេង ស៊ីរ៉ា នៅ​ចំណុច​មុខ​ផ្ទះ​វេរ​លុយ ទ្រូ​ម៉ាន់​នី ជាប់​ផ្លូវជាតិ​លេខ​៦A ស្ថិតក្នុង​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ដែល​ចាប់ខ្លួនបាន ឈ្មោះ ហេង ស៊ីរ៉ា អាយុ​៣៦​ឆ្នាំ មុខរបរ​បើក​បររថ​យន្ត មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​ជ្រែង ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ការដ្ឋាន​ដឹក​ដី​ចំណុចកើតហេតុ បាន​ប្រើប្រាស់​ពូថៅ​ជា​អាវុធ​កាប់​ចំក្បាល​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ភាព គឿន អាយុ​៣១​ឆ្នាំ មុខរបរ​ជាង​ជួស​ជុស​រថយន្ត មាន​ស្រុកកំណើត​នៅ​ភូមិ​សូរិយា ឃុំ​បឹង​ដោ​ល ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ស្នាក់នៅ​ក្នុង​ការដ្ឋាន​ដឹក​ដី​ជាមួយគ្នា បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល ជនដៃដល់ បាន​សារភាព​ថា ក្រោយ​ពី​ខ្លួន​មាន​ទំនាស់​ពាក្យសំដី ឈ្លោះប្រកែក​វាយតប់​គ្នា ជាមួយ​ជនរងគ្រោះ​នៅ​កន្លែង​ផឹកស៊ី​ខាងលើ រូបគេ​ក៏​យក​ពូថៅ​មក​កាប់​ក្បាល​ជនរងគ្រោះ​តែម្តង ហើយ​ក៏​រត់​ទៅ​លាក់ខ្លួន​នៅ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម និង​ចុងក្រោយ​លាក់ខ្លួន​នៅ​ខណ្ឌ​ជ្រោយចង្វា ក៏​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​អាវុធហត្ថ​ជំនាញ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ដ​តាម​នីតិវិធី៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

    

spot_img
×