Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​មួយ​មេ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ខ្លាំង បណ្តាល​ឲ្យ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ចំនួន ៥ ខ្នង​រង​ការខូចខាត នៅ​ឃុំ​ស្វាយ​ធំ នៅ​ស្រុក​ស្វាយជ្រំ​

spot_img

​ខេត្ត​ស្វាយរៀង​៖ ​លោក សរ វណ្ណា នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៨ រួម​និង​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង បាន​នាំយក​អំណោយ​មនុស្សធម៌​ទៅសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​ខូចខាត​ទាំងស្រុង ៣ គ្រួសារ ខូចខាត​មួយផ្នែក ២ គ្រួសារ សរុប ៥ គ្រួសារ​ដោយសារ ភ្លៀង​មួយ​មេ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ខ្លាំង បណ្តាល​ឲ្យ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ចំនួន ៥ ខ្នង​រង​ការខូចខាត ដែល​ហេតុ​ការ​បាន​នេះ​កើតឡើង​នៅ​ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៨ នៅ​ឃុំ​ស្វាយ​ធំ នៅ​ស្រុក​ស្វាយជ្រំ​ខេត្ត​ស្វាយរៀង។

​ក្នុងឱកាស​នោះ​លោក សរ វណ្ណា នាយក​សាខា ក៏​បាន​នាំមក​នូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា ចំពោះ​បងប្អូន​ដែល​រងគ្រោះ និង​បាន​សំដែង​នូវ​ការសោកស្តាយ ចំពោះ​ការបាត់បង់ ខូចខាត​ទ្រព្យសម្បត្តិ ដែល​បង្ករ​ដោយ​គ្រោះ​ធម្មជាតិ​ដែល​យើង នឹកស្មាន​មិន​ដល់ ។ លោក នាយក​សាខា​ក៍​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ទាំងអស់​នៅពេល​មាន​ភ្លៀង ផ្គរ​រន្ទះ និង​មាន​ខ្យល់​បក់បោក​ខ្លាំង ត្រូវ​រក​កន្លែង ដែល​មាន​សុវត្ថិភាព​ការពារ​មាន​គ្រោះថ្នាក់​ជា​យថាហេតុ ។​

​អំណោយ​បាន​ចែកជូន គ្រួសារ​រងគ្រោះ​ខូចខាត​ទាំងស្រុង ៣ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​.​ក្រ ក្រណាត់​កៅស៊ូ​តង់ ១ ធុង​ទឹក​ជ័រ ១ ឆ្នាំងបាយ សម្ល ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ឃី​ត ១ កញ្ចប់​(​មុង ១ ភួយ ១ ក្រ​ម៉ា ១ សា​រ៉ុង ១) ថវិកា​ធ្វើ​ដំណើរ ២០០,០០០ រៀល ។ គ្រួសារ​រងគ្រោះ​ខូចខាត​មួយផ្នែក ២ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​.​ក្រ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ឃី​ត ១ កញ្ចប់​(​មុង ១ ភួយ ១ ក្រ​ម៉ា ១ សា​រ៉ុង ១) ថវិកា​ធ្វើ​ដំណើរ ៥០,០០០ រៀល ៕ វ៉ៃ​គោ​

 

spot_img
×